ដោយៈសុផល/ភ្នំពេញ៖ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយឈ្មោះហ្វីនស៊ី(Fincy)បានប្រកាសនៅថ្ងៃ១៥តុលាឆ្នាំ២០២០ថា ខ្លួនបានពង្រឹងចំណងទំនាក់ទំនងយ៉ាងឆាប់រហ័សជាមួយនឹងដៃគូទូទាត់ជាង ៦០០ នៅប្រទេសកម្ពុជា។ការកើនឡើងចំនួនដៃគូយ៉ាងឆាប់រហ័សដូច្នេះដោយសាររាល់អាជីវកម្មតូចនិងមធ្យមដែលចាប់ដៃគូជាមួយFincyបានជួយដល់ពួកគេក្នុងការពង្រឹងនូវម៉ាកយីហោរបស់ខ្លួនទាក់ទាញចំណាប់អារម្មណ៍បន្ថែមពីអតិថិជន និង ធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេមានការកើនឡើង។

ក្រុមហ៊ុនក៏មានគម្រោងពង្រីកបន្ថែមជាច្រើននិងផ្តល់ប្រាក់លើកទឹកចិត្តឱ្យបានប្រសើរជាងមុនទៅដល់ដៃគូទូទាត់និង ភ្នាក់ងាររបស់ខ្លួន។ដៃគូទូទាត់អាចទាញបាននូវផលប្រយោជន៍រហូតដល់ ៦០ ភាគរយពីប្រតិបត្តិការទាំងអស់នៃអ្នកដែលបានចុះឈ្មោះគណនីដៃគូអាជីវករតែមួយគត់របស់ខ្លួន និង ៦០ ភាគរយពីគ្រប់ប្រតិបត្តិការដែលមាននៅតាមហាងរបស់ខ្លួន សម្រាប់អ្នកធ្វើការទូទាត់ប្រាក់ ផ្ទេរប្រាក់ ឬប្តូរប្រាក់។

ការទាញយកនូវកម្មវិធីថ្មីៗនូវតាមរយៈQRកួដរបស់ដៃគូទូទាត់នឹងត្រូវបានលោតបង្ហាញនៅក្នុងគណនីដៃគូទូទាត់ហើយដៃគូទូទាត់នឹងទទួលបានផលប្រយោជន៍កើនឡើងពីប្រតិបត្តិការដែលបានធ្វើដោយអ្នកប្រើប្រាស់ថ្មីនៅលើកម្មវិធី App និង ប្រតិបត្តិការនានាផ្សេងទៀត។សម្រាប់អត្ថប្រយោជន៍បន្ថែម ដៃគូទូទាត់ នឹងទទួលបាននូវការចាប់អារម្មណ៍ តាមរយៈកម្មវិធី “Merchants Nearby” ដែលផ្តល់នូវភាពងាយស្រួលក្នុងការកំណត់ទីតាំងដៃគូទូទាត់ររបស់ Fincy ដែលនៅជិតពួកគេបំផុត។

តាមរយៈផលិតផលនិងសេវាកម្មហិរញ្ញវត្ថុជាច្រើនដែលផ្តល់តាមរយៈកាបូបចល័តរបស់Fincyបានផ្តល់ដល់អ្នកប្រើប្រាស់នូវភាពបត់បែនច្រើនជាងមុនជាមួយនឹងសេចក្តីសម្រេចលើការគ្រប់គ្រងប្រាក់និងហិរញ្ញវត្ថុសម្រាប់រយៈពេលវែង។វាគឺជាឧបករណ៍ដើម្បីទទួលបានហិរញ្ញវត្ថុដ៏មានសក្តានុពលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ពីរបៀបដែលពួកគេគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគេ។
លោកZwanRossLeeអគ្គនាយកនៃFincyប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា«គោលដៅរបស់Fincyគឺផ្តល់នូវភាពងាយស្រួលក្នុងការធ្វើការជាមួយពួកយើង។គោលបំណងរបស់យើងគឺដើម្បីក្លាយជាដៃគូដ៏ពិតប្រាកដនិងជាទីទុកចិត្តដែលផ្តល់នូវការគាំទ្រដែលពាក់ព័ន្ធនិងទាន់ពេលវេលាដូច្នេះដៃគូទូទាត់និងភ្នាក់ងារអាចនឹងជម្រុញអាជីវកម្មរបស់ខ្លួន ឱ្យរីកចម្រើនប្រកបដោយទំនុកចិត្ត»។

លោកZwanបានបន្ថែមទៀតថា«របៀបដែលយើងបម្រើដៃគូទូទាត់និងភ្នាក់ងារគឺផ្តល់ដល់ពួកគេនូវឧបករណ៍និងប្រព័ន្ធអេកូឡូស៊ីដែលជួយពួកគេក្នុងការបង្កើតអាជីវកម្មនិងជាចុងក្រោយអនាគតហិរញ្ញវត្ថុរបស់ពួកគេ។ យើងទាំងអស់គ្នានៅ Fincy ចង់បម្រើនូវសេចក្តីត្រូវការផ្នែកហិរញ្ញវត្ថុដល់អ្នកដែលយើងបម្រើ និង ធានាថាពួកគេមានធនធានត្រឹមត្រូវដើម្បីបម្រើសេចក្តីត្រូវការអាជីវកម្មរបស់ពួកគេ។ Fincy នៅទីនេះដើម្បីធានាដល់ភាពជោគជ័យរបស់ក្រុមគ្រួសារនិងអាជីវកម្មទាំងអស់។យើងមានមោទនភាពដែលមានវត្តមាននៅទីនេះនិងបានក្លាយជាផ្នែកមួយនៃការបង្កើតប្រវត្តិសេដ្ឋកិច្ចដ៏អស្ចារ្យមួយដល់ប្រទេសកម្ពុជា»៕S/