ភ្លៀងធ្លាក់ខ្លាំង គួបផ្សំនឹងព្យុះ ផ្គររន្ទះ និងភាពងងឹតមើលឃើញជិត នៅទីក្រុងមុំបៃនិងទីក្រុងពូននិងផ្នែកផ្សេងទៀតនៅរដ្ឋមហារ៉ាស្ត្រា បាននាំឱ្យមានការលិចលង់នៅតំបន់ទំនាប។
មនុស្សជាង៤៧នាក់បានស្លាប់និង ៨០.០០០ នាក់ត្រូវបានជម្លៀសទៅកាន់ជំរំសង្គ្រោះខណៈពេលភ្លៀងធ្លាក់ខ្លាំងបន្តកើតឡើងដល់ថ្ងៃទី៤នៅថ្ងៃព្រហស្បតិ៍ទី១៥តុលាដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅរដ្ឋតេឡាន់ហ្កាណា និងរដ្ឋអាន់ដ្រា ប្រាដែសភាគខាងត្បូងនៃប្រទេសឥណ្ឌា។
ការព្រមានឱ្យប្រុងប្រយ័ត្នខ្ពស់ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ខែតុលាដោយក្រសួងឧតុនិយមឥណ្ឌាសម្រាប់តំបន់សមុទ្រKonkan ភាគខាងលិច ដោយរួមទីក្រុងមុំបៃនិងទីក្រុងថាណេ៕ប្រែសម្រួល៖សុខា/sn