Home កីឡា ប៉ាវ​ឡូ ឌី​បា...

ប៉ាវ​ឡូ ឌី​បា​ឡា បាត់បង់​លេខ​រៀង​នៅក្នុង​ក្រុម​ជម្រើស​របស់​គ្រូបង្វឹក​ថ្មី អែន​ឌ្រា ភើ​ឡូ​

លើកចុងក្រោយ​ដែល​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) បាន​លេង​ឲ្យ​ក្រុម​ជូ​វេន​ទុ​ស​( Juventus) គឺ​កើតឡើង​កាលពី​ខែសីហា នៅពេលដែល​កីឡាករ​រូបនេះ​មាន​បញ្ហា​របួស​សាច់ដុំ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​លី​យ៉ុ​ន​( Lyon) នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ទើបនឹង​លេង​ជា​កីឡាករ​បម្រុង​បាន​១៣​នាទី​ប៉ុណ្ណោះ អំឡុង ការប្រកួត​ជើង​ទី​២​នៅ​ទីក្រុង​ទូ​រី​ន មុនពេល​អតីត​អ្នកចាត់ការ ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) បង្ខំចិត្ត​ដក​កីឡាករ​រូបនេះ​ចេញ​។​
​ ​
​ការវិលត្រឡប់​របស់ ឌី​បា​ឡា មកកាន់​ក្រុម​ជម្រើស​ត្រូវបាន​ពន្យារពេល​ក្រោម​ការដឹកនាំ​របស់ គ្រូបង្វឹក​ថ្មី អែន​ឌ្រា ភើ​ឡូ (Andrea Pirlo) ដែល​មិនទាន់​ប្រញាប់ប្រញាល់​ដាក់​ឲ្យ​កីឡាករ​រូបនេះ វិលត្រឡប់​មកលេង​ក្នុងពេល​ឆាប់ៗ​នេះ​ទេ​។​
​ ​
​ការ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្តីសង្ឃឹម​ក្នុងការ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ហើយ​វា រឹតតែ​ខកចិត្ត​ទៅទៀត​នោះ​គឺថា ឌី​បា​ឡា ធ្លាប់​ឆ្លង​វីរុស​កូ​វីដ​១៩ កាលពីដើម​ឆ្នាំនេះ​ផងដែរ​។ ប៉ុន្តែ​លោក ភើ​ឡូ អាចដឹកនាំ​ដោយ​គ្មាន​វត្តមាន​កីឡាករ​រូបនេះ បន្ទាប់ពី​រកបាន​គ្រាប់ពេជ្រ​ថ្មី​គឺ កីឡាករ ដេ​ចាន គូ​លូ​សេវ​ស្គី (Dejan Kulusevski) ។​
​ ​
​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ស៊ុយអែត​រូបនេះ​ធ្លាប់​លេង​ជាមួយ​កីឡាករ គ្រី​ស្ទ​ផណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) សម្រាប់​ពី​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Sampdoria និង Roma ។​
​ ​
​ទើបនឹង​ចាប់ផ្តើម​លេង​បាន​ពីរ​ប្រកួត​សម្រាប់​ក្លិប កីឡាករ គូ​លូ​សេវ​ស្គី ទទួលបាន​ការចាប់ អារម្មណ៍​ច្រើន ខណៈ​កីឡាករ​រូបនេះ​រកបាន​គ្រាប់​បាល់​ដោយមាន​ការគាំទ្រ​ពី​កីឡាករ រ៉ូ​ណា​ល់​ដូ ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular