ខ្សែការពារ ឃឺ​ត ហ្ស៊ូ​ម៉ា រីករាយ​នឹង​ការលេង​សហការ​ជាមួយ​កីឡាករ ធី​អា​ហ្គោ ស៊ី​ល​វ៉ា​

317
ចែករម្លែក

​ខ្សែការពារ ឃឺ​ត ហ្ស៊ូ​ម៉ា (Kurt Zouma) របស់​ក្លិប​ឆេ​ល​ស៊ី​( Chelsea)​ទទួលបាន​ការកោតសរសើ​រ ច្រើន​ជុំវិញ​ការចាប់​ដៃគូ​លេង​នៅ​តំបន់​ការពារ​កណ្តាល​ជាមួយ​កីឡាករ ធី​អា​ហ្គោ ស៊ី​ល​វ៉ា (Thiago Silva) បន្ទាប់ពី​កីឡាករ​រូបនេះ​ចូលរួម​ជាមួយ​ក្លឹប​នេះ​។​
​ ​
​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បាន​ចុះកិច្ចសន្យា​លេង​រយៈពេល​មួយឆ្នាំ​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge បន្ទាប់ពី​ចប់​កិច្ចសន្យា​និង​ចាក​ចេញពី​ក្លឹប PSG ។​
​ ​
​ក្លិប Chelsea ត្រូវការ​ពង្រឹង​ប្រព័ន្ធ​ការពារ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ពួកគេ​របូត​៥៤​គ្រាប់​នៅ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​រដូវ​កាល​មុន​ជា​ចំនួន​គ្រាប់​បាល់​របូត​ច្រើន​បំផុត​នៅក្នុង​ចំណោម ក្រុម​កំពូល​ទាំង​១០​។​
​ ​
​ស៊ី​ល​វ៉ា លើក​ពាន​ជើងឯក Serie A ជាមួយ​ក្រុម​អា​សេ មី​លេន​( AC Milan) មួយ​លើក និង​លើក ពាន​ក្របខ័ណ្ឌ Ligue 1 ៧​លើក​ជាមួយ​ក្រុម PSG និង​ពាន Copa America ជាមួយ​កីឡាករ ប្រេ​ស៊ី​ល រូបនេះ ហើយ ហ្ស៊ូ​ម៉ា ក៏មាន​ឱកាស​សិក្សា​ជាមួយនឹង​ខ្សែការពារ​ពោរពេញ​ដោយ បទពិសោធ​ម្នាក់នេះ​ផងដែរ​។​
​ ​
​ហ្ស៊ូ​ម៉ា បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត​មែនទែន​ដែល​បានធ្វើ​ការងារ​ជាមួយ Thiago ប៉ុន្តែ​ខ្ញុំ មិន​គិតថា ខ្ញុំ​គឺជា​កីឡាករ​ម្នាក់​ដែល​គ្រប់គ្នា​នៅទីនេះ​ពេញចិត្ត​នោះទេ​។ យើងទាំងអស់គ្នា សប្បាយចិត្ត​ដែល​បាន​នាំយក​គាត់​មក​និង​សិក្សា​ពី​គាត់​ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ឃឺ​ត ហ្ស៊ូ​ម៉ា (Kurt Zouma) និង​កីឡាករ ធី​អា​ហ្គោ ស៊ី​ល​វ៉ា (Thiago Silva)

ទីតាំងផ្សាយពាណិជ្ជកម្ម