គ្រូដេញខ្មោចម្នាក់បានរំលោភក្មេងស្រីអាយុ ១៤ ឆ្នាំម្តងហើយម្តងទៀតក្នុងរយៈពេល ៣ ខែបន្ទាប់ពីបានប្រាប់ឪពុកម្តាយរបស់នាងថាគាត់ត្រូវតែប្រើ វិធីអន្ទងព្រលឹងស្មារតីដោយចលនា”ដើម្បីព្យាបាលនាង។
តែកាលថ្ងៃពុធទី១៤តុលា ក្រុមស្ត្រីនិងបុរសដែលមានកំហឹងបានសម្រុកចូលកន្លែងរបស់គ្រូដេញខ្មោចនេះឈ្មោះស៊ីវ៉ាប្រាសាដ(Shivaprasad) អាយុ ៤៥ ឆ្នាំនេះ ហើយបានវាយគាត់នឹងស្បែកជើងនិងកណ្តាប់ដៃបន្ទាប់ពីបានដឹងអំពីការប្រព្រឹតអំពើបែបនេះទៅលើក្មេងស្រីនេះនៅ ទីក្រុងនីហ្សាម៉ាបាត ក្នុងរដ្ឋតេឡាន់ហ្កាណា ប្រទេសឥណ្ឌា។
ឪពុកម្តាយក្មេងស្រីបាននាំនាងទៅ លោកគ្រូស៊ីវ៉ាប្រាសាដ ដែលអះអាងថាខ្លួនជាគ្រូអាបធ្មប់ព្យាបាលជំងឺផ្សេងៗ ដោយសង្ឃឹមថានឹងអាចព្យាបាលជំងឺសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ក្មេងស្រីជំទង់នេះកាលពីខែកក្កដា។
ស៊ីវ៉ាប្រាសាដ បានប្រាប់ក្រុមគ្រួសារឱ្យនាំក្មេងស្រីរងគ្រោះចូលកន្លែងរបស់គាត់រាល់សប្តាហ៍។ គាត់បានចាប់រំលោភក្មេងស្រីនេះ នៅទីនោះ ក្នុងឱកាសមកព្យាបាលម្តងៗ។
យោងតាមសារព័ត៌មាន New Indian Expressបានឱ្យដឹងថាគ្រូដេញខ្មោចនេះបានប្រាប់ឪពុកម្តាយរបស់នាងថាគាត់នឹងព្យាបាលកូនស្រីរបស់ពួកគេដោយប្រើវិធីសាស្ត្រអន្ទងព្រលឹងស្មារតីដោយធ្វើចលនា។
គ្រូដេញខ្មោចនេះក៏ត្រូវបានចោទប្រកាន់ផងដែរពីបទគំរាមសម្លាប់ក្មេងស្រីនេះប្រសិនបើនាងប្រាប់នរណាម្នាក់អំពីការរំលោភនេះ។
ការរំលោភនេះត្រូវបានដឹងនៅពេលចុងក្រោយបន្ទាប់ពីក្មេងស្រីនេះធ្លាក់ខ្លួនឈឺយ៉ាងខ្លាំងហើយបានទៅជួបគ្រូពេទ្យដោយត្អូញត្អែរថាឈឺក្រពះ។ប៉ុនុ្តផ្ទុយទៅវិញនោះ នាងត្រូវបានគ្រូពេទ្យប្រាប់ថានាងមានជំងឺឆ្លងប្រដាប់បន្តពូជ(ជំងឺកាមរោគ)៕ប្រែសម្រួល៖សុខា/sn

ក្រុមស្ត្រីនិងបុរសដែលមានកំហឹងបានសម្រុកចូលកន្លែងរបស់គ្រូដេញខ្មោចនេះកាលថ្ងៃពុធហើយបានវាយគាត់នឹងស្បែកជើងនិងកណ្តាប់ដៃ
