Home ព័ត៌មានជាតិ សន្តិសុខ ​បញ្ជូន​ជនសង្...

​បញ្ជូន​ជនសង្ស័យ​បីនាក់​និង​ថ្នាំញៀន​ជិត​៥​ក្រាម​ទៅ​តុលាការ​

​ដោយ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​និង​ថ្នាំញៀន​ជិត​៥​ក្រាម​ទៅ​តុលាការ​។​ក្រោយពេល​កម្លាំង​ឃាត់​ខ្លូន​បាន​នៅ​រសៀល​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​គីឡូ​៣៨​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌល ។

​លោក​វរសេនីយ៍ឯក​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ស៊ីន​ស៊ីថា​ហៅ​ជី​ហាង​អាយុ​២០​ឆ្នាំ​។​២,​ឈ្មោះ​ស៊ី​នភា​រុន​អាយ​អាយុ​២៨​ឆ្នាំ​និង​៣​ឈ្មោះ​ធាន​សុភា​អាយុ​២៤​ឆ្នាំ​ទាំងបី​នាក់​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​២​ថង់​ទម្ងន់​៤,៣៨​ក្រាម​(​ទាំង​សម្បក​)​ទូរស័ព្ទដៃ​២​គ្រឿង​សម្ភារ​មួយចំនួន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular