ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន ២១៦ គ្រួសារ នៅឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយសង្គ្រោះបន្ទាន់ ពីកាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានអោយដឹងថាៈ ស្រុកនេះ ពិសេសបណ្តោយដងស្ទឹង មង្គលបូរី បានរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់។
ក្នុងនោះ នៅឃុំបត់ត្រង់ ពលរដ្ឋរងគ្រោះ ត្រូវចែកអំណោយ ពេលនេះ មាន ២១៦ គ្រួសារ ។
លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយ ឆ្លើយតបបន្ទាន់ ក្នុងដំណាក់កាល គ្រោះទឹកជំនន់នេះ ។
អំណោយស្បៀង ផ្តល់ជូនមួយគ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកសុអ៊ីវ១យួរ ៕/V


