ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ គណៈបញ្ជាការកងឯកភាព ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ តុលា នេះ បានផ្តល់ទូកស្មាច់ ១០ គ្រឿង ដល់កងកម្លាំង សម្រាប់ជួយសង្គ្រោះពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ធ្ងន់ធ្ងរ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាគណៈបញ្ជាការកងឯកភាព ខេត្តបន្ទាយមានជ័យ បានអោយដឹង នៅថ្ងៃទី១៥ តុលា នេះថាៈ គណៈបញ្ជាការកងឯកភាព ខេត្តបន្ទាយមានជ័យ បានផ្តល់ទូកស្មាច់ ចំនួន ១០ គ្រឿង ដល់កងកម្លាំងទាំង ៣ ប្រភេទ ពេលនេះ គឺសម្រាប់ជួយសង្គ្រោះពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ធ្ងន់ធ្ងរ នៅខេត្តបន្ទាយមានជ័យ ៕/V



