​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​អាជ្ញាធរ​ទទួល​បន្តបន្ទាប់​នូវ​តង់​កាន់តែច្រើន​ពី​ប្រភព​ចម្រុះ​គឺ​ពី​ឥស្សរជន​នៃ​ស្ថាប័នព្រឹទ្ធសភា​រដ្ឋសភា​រាជ​រដ្ឋាភិបាល​អាជ្ញាធរ​សប្បុរសជន​ផ្នែក​ឯកជន​និង​បុគ្គល​ក្នុង​និង​ក្រៅ​ខេត្ត​ក្រៅប្រទេស ។​
​លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​ឱ្យដឹង​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០ ថា​៖ ដើមឡើយ​តង់​កៅស៊ូ​សម្រាប់ធ្វើ​ជម្រក​ពលរដ្ឋ​រងគ្រោះ​ជម្លៀស​ពី​ទឹកជំនន់​មក​រស់​នៅតាម​ទួល​សុវត្ថិភាព​។​គឺ​បាន​ពី​សប្បុរសជន​នៃ​ផ្នែក​ឯកជន​និង​បុគ្គល​នានា​ក្នុង​ខេត្ត​និង​ប្រទេស ។​ប៉ុន្តែ​តម​ក​និង​ពេលនេះ ក៏បាន​ពី​ឥស្សរជន​នៃ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរ ។​

​លោក​បន្តថា ៖​តែ​មកទល់ពេលនេះ ពលរដ្ឋ​ជម្លៀស​ពី​ទឹកជំនន់​ក៏​កាន់តែ​ច្រើនឡើង​រាប់រយ​ពាន់​គ្រួសារ​និង​រាប់ពាន់នាក់​។​លោក​បន្តថា ៖ មកទល់​ថ្ងៃទី​១៥​ខែតុលា​នេះ ពលរដ្ឋ​រងគ្រោះ​ភៀស​ចេញពី​ផ្ទះសម្បែង និង​ភូមិដ្ឋាន​បាន​កើន​ដល់​រាប់រយ​ពាន់​គ្រួសារ​។​បាន​ទៅកាន់​ទីទួល​សុវត្ថិភាព​មាន​លើ​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥ ផ្លូវ​ខេត្ត ផ្លូវលំ ផ្លូវ​រត់​ភ្លើង សាលារៀន វត្ត និង​កន្លែង​ផ្សេងទៀត ៕S/

​រូបថត ៖ អាជ្ញាធរ​ទទួល​បន្តបន្ទាប់​នូវ​តង់​កាន់តែច្រើន តែ​ពលរដ្ឋ​ជន្លៀស​ពី​ទឹកជំនន់​ក៏​កាន់តែច្រើន ( រូប​៖ ប​.​ជ័យ )​