ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ២៧៥ គ្រួសារ ផ្សេងទៀត នៅ​ឃុំ​បត់​ត្រង់ ទទួល​អំណោយ ពី​ក្លិប​បាលទាត់​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ២៧៥ គ្រួសារ​ផ្សេងទៀត នៅ​ឃុំ​បត់​ត្រង់ បានទទួល​អំណោយ ពី​ក្លិប​បាល់ទាត់ គឺ​ធ្វើ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ។​

​លោក អ៊ុំ រាត្រី ប្រធាន​គណៈបញ្ជាការ កងឯកភាព​រដ្ឋបាល ខេត្តបន្ទាយមានជ័យ បានអោយដឹង នៅ​ថ្ងៃទី​១៤ តុលា​ថាៈ មកទល់ពេលនេះ កិច្ចការ​អន្តរាគមន៍ ដោះស្រាយ​ភ្លាមៗ មក​ទីទួល​សុវត្ថិភាព ក៏​មមាញឹក ហើយ​បន្ត​ដោះស្រាយ​ស្បៀង សង្គ្រោះបន្ទាន់ ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ទឹកជំនន់ ជាបន្ទាន់
​ហើយ​លើក​នេះ ជា​អំណោយ​របស់​លោកស្រី កែ សួន​សុ​ភី ស សុខា ប្រធាន​ក្លិប​បាល់ទាត់​វិសាខា ។

​លោក អ៊ុំ រាត្រី ជាមួយ​មេបញ្ជាការ​កងកម្លាំង ក្រុមការងារ​សស​យក​ខេត្ត បាន​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ចំនួន ២៧៥ គ្រួសារ អំណោយ​រួមមាន មី​. ទឹកត្រី​. ទឹកស៊ីអ៊ីវ​. អង្ករ និង​គ្រឿង​ឧបភោគបរិភោគ មួយចំនួនទៀត ៕/V

ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ២៧៥ គ្រួសារ ផ្សេងទៀត នៅ​ឃុំ​បត់​ត្រង់ ទទួល​អំណោយ ពី​ក្លិប​បាលទាត់
​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ២៧៥ គ្រួសារ ផ្សេងទៀត នៅ​ឃុំ​បត់​ត្រង់ ទទួល​អំណោយ ពី​ក្លិប​បាលទាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular