Home ព័ត៌មានជាតិ សេដ្ឋកិច្ច អភិបាល​រាជធាន...

អភិបាល​រាជធានី​បញ្ជា​កម្លាំង​ចេញ​ល្បាត​តាម​ភូមិសាស្ដ្រ​ស្ពាន​ព្រែក​ជ្រៃ ដល់​រង្វង់​មូល​កួរស្រូវ ដើម្បី​រក​ពលរដ្ឋ ដែល​មិនទាន់​ចេញពីផ្ទះ​

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ នា​ល្ងាច​ថ្ងៃទី​១៥ ខែតុលា​នេះ ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​សង្គ្រោះ ទាំងអស់ ត្រូវ​ចេញ​ល្បាត​តាម​ភូមិសាស្ដ្រ​ពី​ស្ពាន​ព្រែក​ជ្រៃ រហូតដល់​រង្វង់​មូល​កួរស្រូវ ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ដើម្បី​រក​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចេញពីផ្ទះ​។​

ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​សង្គ្រោះ ទាំងអស់ ត្រូវ​ចេញ​ល្បាត​តាម​ភូមិសាស្ដ្រ​ពី​ស្ពាន​ព្រែក​ជ្រៃ រហូតដល់​រង្វង់​មូល​គួរ​ស្រូវ ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ដើម្បី​រក​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចេញពីផ្ទះ​។

​លោក​ឃួ​ង​ស្រេង​បាន​អះអាងថា​ប្រសិនបើ​ប្រជាពលរដ្ឋ​មិនទាន់​ចេញពីផ្ទះ​ហើយ​កំពុង​ត្រូវការ​កម្លាំង​សមត្ថកិច្ច​ដើម្បី​ជួយសង្គ្រោះ សូម​ទំនាក់ទំនង​មក​អាជ្ញាធរ​ជាបន្ទាន់ តាមរយៈ​លេខ​ទូរស័ព្ទ 015 466 654 / 097 4932 111 / 088 955 4956 / 097 9595 686​។​

​សូមបញ្ជាក់ថា តាំងពី​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ខណ្ឌដង្កោ រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ មាន​ទាំង​នគរបាល​, កងរាជអាវុធហត្ថ និង​យោធា បាន​កំពុង​ដុតដៃដុតជើង ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់​វិនាទី ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ៕​សរន​

សកម្មភាពជួយសង្រ្គោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ខណ្ឌដង្កោ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular