ដោយៈ​តារា​រិ​ទ្ធ​,​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​តំបន់​ដែល​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​នេះ​បើតាម​ការបញ្ជាក់់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នៅមុននេះបន្តិច។​


នៅ​ល្ងាច​ថ្ងៃទី​១៥ ខែតុលា​នេះដែរ ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​សង្គ្រោះ ទាំងអស់ ត្រូវ​ចេញ​ល្បាត​តាម​ភូមិសាស្ដ្រ​ពី​ស្ពាន​ព្រែក​ជ្រៃ រហូតដល់​រង្វង់​មូល​គួរ​ស្រូវ ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ដើម្បី​រក​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចេញពីផ្ទះ​។​
​លោក​ឃួ​ង​ស្រេង​បាន​អះអាងថា​ប្រសិនបើ​ប្រជាពលរដ្ឋ​មិនទាន់​ចេញពីផ្ទះ​ហើយ​កំពុង​ត្រូវការ​កម្លាំង​សមត្ថកិច្ច​ដើម្បី​ជួយសង្គ្រោះ សូម​ទំនាក់ទំនង​មក​អាជ្ញាធរ​ជាបន្ទាន់ តាមរយៈ​លេខ​ទូរស័ព្ទ 015 466 654 / 097 4932 111 / 088 955 4956 / 097 9595 686៕សរន