ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ ៤ ពីចំណុចអូឌឹម រហូតដល់មុខសាលាក្តីខ្មែរក្រហម ត្រូវបានបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្នដោយសារតែទឹកហូរកាត់ផ្លូវខ្លាំង និងជាពិសេសខ្លាចមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដោយយថាហេតុ។ ហើយរថយន្ត ជាពិសេសរថយន្តធុនធំ ត្រូវបានបញ្ជៀសឲ្យធ្វើដំណើរទៅតាមផ្លូវវាងវិញ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក មាស ម៉េត ភក្តី បានថ្លែងប្រាប់រស្មីកម្ពុជានៅព្រលប់ថ្ងៃទី១៥ ខែតុលា ថា ដោយសារតែនៅម្តុំសាលាក្តីខ្មែរក្រហមមានការជន់លិចខ្លាំង ហើយបង្វៀងឲ្យរថយន្ត ជាពិសេសរថយន្តធុនធំឲ្យធ្វើដំណើរទៅតាមផ្លូវវាងវិញ។ ដោយឡែកសម្រាប់ផ្លូវជាតិលេខ២ គឺមានការបិទចរាចរណ៍ពីលើមកស្រាប់ទៅហើយ។ ហើយក៏មានការបិទការធ្វើចរាចរណ៍រថយន្តធំនៅកំណាត់ផ្លូវជាតិលេខ៣ និងផ្លូវ ២១A នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ។៕R/Ha




