Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ជំនន់​ទឹកភ្ល...

​ជំនន់​ទឹកភ្លៀងៈ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​១៩​ម៉ឺន​នាក់ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ជាង​មួយ​ម៉ឺន នាក់ និង​ស្លាប់​១៣​នាក់​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង​បាន​គំរាមកំហែង​រាជធានី ខេត្ត ចំនួន ១៩ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១៩​ម៉ឺន​នាក់ ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ជាង ១​ម៉ឺន ២​ពាន់​នាក់ ផ្ទះ​ប៉ះពាល់​ជិត ៥​ម៉ឺន​ខ្នង និង​ស្លាប់​មនុស្ស​ចំនួន ១៣​នាក់ រួមទាំង​ខូចខាត​ផលដំណាំ​ផ្សេងៗ​ទៀត​។​

ប្រជាជនត្រូវបានជម្លៀសមកកាន់ទីសុវត្ថិភាព។ទិដ្ឋភាពនៅខេត្តបន្ទាយមានជ័យ


​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា ទិន្នន័យ​ផលប៉ះពាល់​ខូចខាត ដោយ​ជំនន់​ទឹកភ្លៀង គិតពី​ថ្ងៃទី​១ ខែកញ្ញា ដល់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ (​ព្រឹក​) មាន​ដូចតទៅៈ​ប៉ះពាល់ ១៩ រាជធានី​-​ខេត្ត ស្មើ ៦៩​ក្រុង ស្រុក ខណ្ឌ ២៥៨​ឃុំ​/​សង្កាត់ រួមមាន​៖ ១.​ខេត្តពោធិ៍សាត់ ២. ខេត្ត​ប៉ៃលិន ៣. ខេត្តបន្ទាយមានជ័យ ៤. ភ្នំពេញ ៥. ខេត្តបាត់ដំបង ៦.​ខេត្តស្វាយរៀង ៧. ខេត្ត​ឧ​ត្ត​រ​មានជ័យ ៨. ខេត្តសៀមរាប ៩. ខេត្តតាកែវ ១០. ខេត្តកំពង់ស្ពឺ ១១. ខេត្តមណ្ឌលគិរី ១២. ខេត្ត​ព្រះសីហនុ ១៣. ខេត្តកោះកុង ១៤. ខេត្តព្រះវិហារ ១៥. ខេត្តស្ទឹងត្រែង ១៦. ខេត្តកំពង់ចាម ១៧. ខេត្តកណ្តាល ១៨. ខេត្តកំពង់ឆ្នាំង ១៩. ខេត្តកំពង់ធំ​។​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានបន្តថា ប៉ះពាល់​ប្រជាជន​ប្រមាណ ៤៨.៣១៧​គ្រួសារ ស្មើ​ប្រមាណ ១៩៣.២៦៨​នាក់​។ ប្រជាជន​ជម្លៀស​ប្រមាណ ៣.០៩៤​គ្រួសារ ស្មើ​ប្រមាណ ១២.៣៧៦​នាក់​។ ប្រជាជន​ស្លាប់ ១៣​នាក់ (​ក្មេង ៥​នាក់​)​។ ផ្ទះ​ប៉ះពាល់​ប្រមាណ ៤៧.៩២៣​ខ្នង ផ្ទះ​ខូចខាត ៥០​ខ្នង និង​សាលារៀន​លិច​ទឹក ៤២៥​កន្លែង​។ ស្រូវ​លិច​ទឹក​ប្រមាណ ១៣១.៣២៩​ហិកតា ក្នុងនេះ ខូចខាត​ប្រមាណ ៦.៦៥៧​ហិកតា ។​ដំណាំ​រួមផ្សំ​លិច​ទឹក ៥៥.៣៦០​ហិកតា ក្នុងនេះខូចខាត​ប្រមាណ ៦.៣០១​ហិកតា​។ ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម​ប៉ះពាល់​ប្រមាណ ២០២​គីឡូម៉ែត្រ ។ ផ្លូវលំ​លិច​ទឹក​ប្រមាណ ១.៤៥៩​គីឡូម៉ែត្រ និង ៣១​ខ្សែ​។ ស្ពាន​លិច​ទឹក​ប្រមាណ ២៤​កន្លែង​។ ទំនប់​ប៉ះពាល់​ប្រមាណ ២១,៦​គីឡូម៉ែត្រ ប្រឡាយ​មេ ប្រឡាយ​រង ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ ៣៥២.៤​គីឡូម៉ែត្រ​៕​សរន​/Ha

ប្រជាជនត្រូវបានជម្លៀសមកកាន់ទីសុវត្ថិភាព។ទិដ្ឋភាពនៅខេត្តបន្ទាយមានជ័យ
ទិដ្ឋភាពនៅខេត្តបន្ទាយមានជ័យ
ប្រជាជនត្រូវបានជម្លៀសមកកាន់ទីសុវត្ថិភាព។ទិដ្ឋភាពនៅខេត្តបន្ទាយមានជ័យ


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular