គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​ស្ត្រី​មេម៉ាយ​កូន​ច្រើន​ចំនួន​១០​គ្រួសារ​បាទ​ទួល​អំណោយ​ពី​យុវជន​មនុស្សធម៌​និង​ការងារ​សង្គម​

1122
ចែករម្លែក


​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​ស្ត្រី​មេម៉ាយ​កូន​ច្រើន​ចំនួន​១០​គ្រួសារ​នៅ​សង្កាត់​កំពង់​ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​បានទទួល​អំណោយ​ពី​ក្រុមយុវជន​មនុស្ស​មនុស្សធម៌​និង​ការងារ​សង្គម និង សប្បុរសជន ។ ​អំណោយ​ទាំ​នេះ​ត្រូវបាន​លោក​ប៊ិន​ស័​រ​ប្រធាន​យុវជន​មនុស្សធម៌​និង​ការងារ​សង្គម​ព្រមទាំង​សហការី និង​លោក​យិន​សា​វ៉េ​ន​អភិបាលក្រុង​កំពង់ឆ្នាំង​នាំយកទៅ​ចែកជូន​ដោយ​ផ្ទាល់ដៃ​កាលពី​រសៀល​ថ្ងៃទី​១២ ខែមេសា ។​

​លោក​ប៊ិន​ស័​របា​ន​ឲ្យ​ដឹងថា អំណោយ​ដែល​យកមក​ចែកជូន​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង និង ស្ត្រី​មេម៉ាយ​កូន​ច្រើន​ចំនួន​១០​គ្រួសារ​នា​ពេ​នេះ​គឺ​បានមកពី​ការរួមចំណែក​របស់​ក្រុមការងារ​យុវជន​មនុស្សធម៌​និង​ការងារ​សង្គម​និង​ការរួមចំណែក​ពីសា​លាប​ង្រៀ​ង​ភាសា​កូរ៉េ​ប៊ូ​ឆន​តាមរយៈ​លោក​យិន​សា​វ៉េ​ន​អភិបាលក្រុង​កំពង់ឆ្នាំង​ដើម្បី​ជួយ​សំរាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ខ្វះខាត​។​

​លោក​ប៊ិន​ស័​របា​ន​ឲ្យ​ទៀតថា​អំណោយ​ទាំងនេះ​ក្នុង​មួយ​គ្រួសារៗ​ទ​ទួ​បាន​អង្ករ​២៥​គីឡូក្រាម​,​ភួយ​មួយ​,​សារុង​មួយ​,​ថវិកា​១០​ម៉ឺន​រៀល និង គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត​។​

​លោក​យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង មានប្រសាសន៍ថា​ទោះបី​អំណោយ​នេះ​មាន​ចំនួន​តិច តួច​ពិតមែន​តែ​ក៏​អាចជួយ​ដោះស្រាយ​ការលំបាក​របស់​បងប្អូន​បាន​មួយគ្រា​ផងដែរ​។​លោក​អភិបាលក្រុង​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដែល​បានមក​ទទួល​អំណោយ ទាំងអស់​ត្រូវខិតខំ​ថែរក្សា​សុខភាព​ដោយ​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត សំរាក​ក្នុង​មុង ដើម្បី​ការពារ​សុខភាព​កុំអោយ​ឈឺ​ស្កាត់ ខាតបង់​ថវិកា​,​ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​កុំអោយ​មាន​អគ្គីភ័យ​,​គោរព​ច្បាប់​ចរាចរណ៍​,​អប់រំ​កូនចៅ​អោយខិត​ខំរៀន​សូត្រ​និង​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿង​និង​អំពើ​អប្បាយមុខ​ផ្សេង​ដែល​សង្គម​ស្អប់ខ្ពើម​៕​មន​



ទីតាំងផ្សាយពាណិជ្ជកម្ម