កាន់តែមានសង្ឃឹម ខណៈអ្នកវិទ្យាសាស្ត្រចិននិយាយថាវ៉ាក់សាំងពិសោធន៍របស់ខ្លួនមានសុវត្ថិភាពនិងបង្កើតការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ

423
ចែករម្លែក

ក្តីសង្ឃឹមថានឹងទទួលបានវ៉ាក់សាំងកូវីដ១៩កាន់តែត្រូវបានបង្កើនជាថ្មីម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ទី១៥តុលា បន្ទាប់ពីវ៉ាក់សាំងពិសោធន៍របស់ចិនត្រូវបានរកឃើញថាមានសុវត្ថិភាពនិងផលិតនូវការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ។

រាល់អ្នកស្ម័គ្រចិត្តទាំងអស់ដែលបានចាក់វ៉ាក់សាំងពីរដងរបស់ក្រុមហ៊ុនរដ្ឋ Sinopharm បានបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2 ដែលជាវីរុសបង្កជាជំងឺកូវីដ១៩។

តាមទ្រឹស្តី នេះអាចការពារពួកគេពីការឆ្លងវីរុសម្តងទៀតនាពេលអនាគតឬយ៉ាងហោចណាស់ការពារពួកគេពីការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។ ប៉ុន្តែវ៉ាក់សាំងនេះមិនទាន់ត្រូវបានបញ្ជាក់ដោយអ្នកវិទ្យាសាស្ត្រនៅឡើយទេ ព្រោះពួកវាគ្រាន់តែចាក់ឱ្យអ្នកចូលរួមតិចជាង ១.០០០ នាក់ប៉ុណ្ណោះ។

មនុស្សពេញវ័យជាង ៦០០ នាក់បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ឈ្មោះថា BBIBP ហើយគ្មាននរណាម្នាក់រងប្រតិកម្មនោះទេ។

ផលប៉ះពាល់ទូទៅបំផុត ដែលរាយការណ៍ដោយអ្នកស្ម័គ្រចិត្តចំនួន១ភាគ៤ គឺឈឺចាប់ត្រង់ចំណុចចាក់ម្ជុល។

ពួករដ្ឋមន្រ្តីអង់គ្លេសបានទទូចម្តងហើយម្តងទៀតថាចក្រភពអង់គ្លេសអាចចាប់ផ្តើមប្រើវ៉ាក់សាំងកូវីដ១៩នៅត្រឹមខែកញ្ញា ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់អនុម័តវ៉ាក់សាំងណាមួយនៅឡើយទេ ដោយសារតែកង្វះទិន្នន័យ។

អ្នកផលិតវ៉ាក់សាំងផ្ទាល់ខ្លួនរបស់អង់គ្លេសកាលពីថ្ងៃពុធបានសារភាពថាឱកាសក្នុងការចេញវ៉ាក់សាំងមុនបុណ្យណូអែលគឺមានតិចតួចណាស់ ដោយពួកមន្រ្តីអង្គការសុខភាពពិភពលោកឥឡូវនេះបានអះអាងថាវ៉ាក់សាំងមិនទាន់អាចរកបានទេរហូតដល់ឆ្នាំ ២០២១ ។

វ៉ាក់សាំងពិសោធន៍របស់សាកលវិទ្យាល័យអក់ស្វតត្រូវបានចាត់ទុកថាជាវ៉ាក់សាំងឈានមុខគេ តែរដ្ឋាភិបាលអង់គ្លេសក៏បានទិញការផ្គត់ផ្គង់វ៉ាក់សាំងផ្សេងៗគ្នាចំនួន ៣៤០ លានដូសផងដែរ នៅក្នុងវិធីសាស្រ្តប្រថុយប្រថានមួយដើម្បីធានាថាចក្រភពអង់គ្លេសមិនខកខាននូវរបកគំហើញវិទ្យាសាស្ត្រណាមួយ៕ ដោយ ៖ កញ្ញាដាលីស

វ៉ាក់សាំងពិសោធន៍របស់ចិន BBIBP បង្ហាញសុវត្ថិភាពនិងគ្មានប្រតិកម្ម

ទីតាំងផ្សាយពាណិជ្ជកម្ម