បេសកកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថាកងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិម្នាក់ត្រូវបានសម្លាប់នៅប្រទេសម៉ាលីនិងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តរបស់ពួកគេបានកិនគ្រាប់បែកបង្កប់នៅតាមផ្លូវ កាលពីថ្ងៃព្រហស្បតិ៍ទី១៥តុលា។
ការផ្ទុះនេះបានកើតឡើងនៅចម្ងាយប្រមាណ៥០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងគីដាល់ នៅក្នុងអំពើហិង្សាចុងក្រោយដែលបានកើតឡើងនៅរដ្ឋសាហែល ដែលមានជម្លោះនេះ។
គ្រូបង្រៀនម្នាក់បានប្រាប់សារព័ត៌មានAFP ថាក្រុមទាហានអេហ្ស៊ីបនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលីបានការពារក្បួនរថយន្តផ្គត់ផ្គង់នៅពេលរថយន្តមួយ បានកិនមីនហើយផ្ទុះ។
ប្រទេសម៉ាលីបានតស៊ូដើម្បីទប់ទល់នឹងការបះបោររបស់ក្រុមជីហាដដែលបានលេចមុខជាលើកដំបូងនៅតំបន់ភាគខាងជើង កាលពីឆ្នាំ ២០១២ហើយចាប់តាំងពីពេលនោះមកបានរាលដាលចូលដល់ភាគកណ្តាលនៃប្រទេសនេះនិងប្រទេសបូគីណាហ្វាសូនិង នីហ្សេ ជាប្រទេសជិតខាង ។
ទាហាននិងជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះរហូតមកដល់ពេលនេះហើយមនុស្សរាប់សែននាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
អង្គការសហប្រជាជាតិដាក់ពង្រាយកងទ័ពប្រមាណជា ១៣.០០០នាក់នៅប្រទេសម៉ាលីដែលជាផ្នែកមួយនៃបេសកកម្មថែរក្សាសន្តិភាពរបស់ខ្លួនដែលមានឈ្មោះថាបេសកម្មMinusma។
កងទ័ពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាង ២២០ នាក់បានបាត់បង់ជីវិតនៅប្រទេសម៉ាលីចាប់តាំងពីបានដាក់ពង្រាយលើកដំបូងនៅឆ្នាំ ២០១៣ ៕
កងទ័ពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅម៉ាលី