ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី​អមដំណើរ​ដោយ មន្ត្រី​អនុសាខា និង​អ្នកស្ម័គ្រចិត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំយក​សម្ភារៈ និង​បច្ច័យ​មួយចំនួន ទៅ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​ក្រុមគ្រួសារ​សព​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​២​នាក់ ដែល​លង​ទឹក​ស្លាប់​: ១.​ឈ្មោះ ងួន ស៊ី​នឿ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់ចម្លង​ឃុំ​ឈើទាល (​មូលហេតុ​ដើរ​ចាប់​ចង្រិត​ក្នុង​ចំការ​រអិល​ជើង​ចូលក្នុង​ស្រះ​) ២.​ឈ្មោះ ឈៀង រ​ត្ន័​ថេត ភេទ​ស្រី អាយុ​១១​ឆ្នាំ ជា​កុមា​គរ​ថ្លង់ រស់នៅ​ភូមិ​តា​ង៉ែ​ន​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង​(​មូលហេតុ​ជិះ​កង់​ធ្លាក់ចូល​ប្រឡាយ​)​។​

​លោក​បណ្ឌិត ប៊ុត គឹមស៊ាន បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​ក្រុមគ្រួសារ​សព​ដែល​ត្រូវ​បាត់បង់ កូន​ជាទី​ស្រឡាញ់​ស្មើ​កែវភ្នែក​។​

​លោក​ប្រធាន​គណៈកម្មាធិការ​សាខា​សូម​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព​ទាំង​២​នាក់ បាន​ទៅ​ឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមបញ្ជាក់ថា សម្ភារៈ​ដែល​ចូល​បុណ្យ​ក្នុង​១​សព​រួមមាន​៖ អង្ករ​៥០ គីឡូក្រាម ទឹក​សុទ្ធ​១០​យួរ មី​និង​បច្ច័យ​ចំនួន​៤០​ម៉ឺន​រៀល​ផងដែរ​៕