ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី​រួមជាមួយ​លោកនាយក​វិទ្យាល័យ​គោលដៅ បាន​នាំ​កម្លាំង​យុវជន​កាកបាទ​ក្រហ​កម្ពុជា ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ចំនួន​៤០១​គ្រួសារ ក្នុងនោះ​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន​១៥០​គ្រួសារ និង​អំណោយ​សប្បុរសជន តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ចំនួន​២៥១​គ្រួសារ នៅក្នុង​ស្រុក​ចំនួន​៤​រួមមាន​ឃុំ​តា​ក្រី​ស្រុក​កំរៀង​ចំនួន​១០១​គ្រួសារ ស្រុក​រុក្ខ​គី​រី​ចំនួន​១៥០​គ្រួសារ (​អំណោយ​សប្បុរសជន​) ដឹកនាំ​ដោយ​លោក​បណ្ឌិត ប៊ុត គឹមស៊ាន​, ស្រុក​ឯក​ភ្នំ​ចំនួន​៥០​គ្រួសារ ដឹកនាំ​ដោយ​លោកនាយក​វិទ្យាល័យ​នេ​ត​យ៉ង ស្រុក​សង្កែ ឃុំ​អូរ​ដំបង​១ ដឹកនាំ​ដោយ​លោកនាយក​វិទ្យាល័យ​សម្តេចឪ​ចំនួន​៥០​គ្រួសារ ឃុំ​អន្លង់​វិល​ចំនួន​៥០​គ្រួសារ ដឹកនាំ​ដោយ​លោក​ប្រធាន​ក្រុម​កាកបាទក្រហម​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។​

​សូមបញ្ជាក់ថា កម្មវិធី​ផ្តល់​អំណោយ​នេះ បាន​ប្រារព្វ​នៅ​៥​ទីតាំង​ផ្សេងៗ​គ្នា ក្នុងនោះ​មាននៅ​ទីទួល​សុវត្ថិភាព និង​ចុះ​តាម​ខ្នង​ផ្ទះ​ផងដែរ​។​

​លោក​បណ្ឌិត​បាន​អំពាវនាវ​សូម​អាណាព្យាបាល​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជាពិសេស​កូនតូចៗ ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​។​

​សូមបញ្ជាក់ថា គ្រួសារ​រងគ្រោះ​នីមួយៗ​ទទួលបាន អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នូវ​អង្ករ ៣០​គីឡូក្រាម មី​១​កេស​ត្រីខ​១០​កំប៉ុង​និង​ទឹកស៊ីអ៊ីវ​៦​ដប​។ ដោយឡែក​អំណោយ​សប្បុរ​សជន​តាមរយៈ​សាខា​ខេត្ត ក្នុងនោះ​ស្រុក​រុក្ខ​គី​រី​ចំនួន​១៥០​គ្រួសារ ក្នុង​១​គ្រួសារ​ទទួលបាន​អង្ក​២៥​គីឡូក្រាម​មី​១​កេស​ទឹក​ស៉ី​អ៉ី​វ​១​យួរ (៦​ដប​),​ត្រីខ​៥​កំប៉ុង ស្កសរ​១​គីឡូ អំបិល​១​គីឡូ​និង​ទឹកក្រូច​១០​កំប៉ុង​។ ដោយឡែក​ស្រុក​កំរៀង​ចំនួន​១០១​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​៦​គីឡូក្រាម​,​មី​១​កេស ត្រីខ​១​យួរ ទឹក​សុទ្ធ ទឹកត្រី ទឹក​ស៊ី​អ៉ី​វ និង​ថវិកា​មួយចំនួន​ផងដែរ​៕