ដោយ: គ្រញូង / បាត់ដំបង: នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្តអមដំណើរដោយលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងឃុំកកោះ និងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រមទាំងនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅចែកជូនប្រជាពលរដ្ឋនៅឃុំព្រៃតូចនិងឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបង៕ ល