ប្រទេសឥណ្ឌូណេស៊ីបានវ៉ាដាច់ប្រទេសហ្វីលីពីនដោយក្លាយជាប្រទេសមានករណីឆ្លងវីរុសកូវីដ១៩ ខ្ពស់ជាងគេនៃតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែតុលា ខណៈដែលប្រទេសនេះកំពុងខំប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុសដែលកើនឡើងនិងករណីឆ្លងថ្មីៗដែលកើនឡើងដល់ប្រមាណ៤.០០០ នាក់ក្នុងមួយថ្ងៃ។
ជាមួយនឹងករណីឆ្លងថ្មីចំនួន៤.៤១១នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រទេសឥណ្ឌូណេស៊ីដែលមានចំនួនប្រជាជនច្រើនបំផុតទី៤នៅលើពិភពលោកនេះ មានករណីឆ្លងវីរុសកើនឡើងដល់ ៣៤៩.១៦០ នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។ ឥណ្ឌូណេស៊ីមានអ្នកស្លាប់ដោយជំងឺនេះចំនួន ១២.២៦៨ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់នេះ។
ហ្វីលីពីនកាលពីថ្ងៃ១៥តុលា បានរាយការណ៍ករណីឆ្លងថ្មីចំនួន២.២៦១នាក់នៅ២៤ម៉ោងកន្លងទៅ ដែលនាំឱ្យកើនឡើងករណីឆ្លងដល់៣៤៨.៦៩៨នាក់និងមានអ្នកស្លាប់ដោយជំងឺនេះចំនួន៦.៤៩៧នាក់៕ប្រែសម្រួល៖សុខា/sn/Ha
គិតមកត្រឹមថ្ងៃទី១៥ខែតុលា ឥណ្ឌូនេស៊ីមានករណីឆ្លងវីរុសកើនឡើងដល់ ៣៤៩.១៦០ នាក់