យក​អំណោយ​សម្ដេច​តេ​ជោ ចែកជូន​ពលរដ្ឋ​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ក្រុង​ពោធិ៍សាត់

156
ចែករម្លែក

ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ បាន​នាំយក​អំណោយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ៤ សង្កាត់ នៅក្នុង​ក្រុង​ពោធិ៍សាត់ រួមមាន សង្កាត់​រលាប សង្កាត់​ព្រៃ​ញី សង្កាត់​លលកស និង​សង្កាត់​ស្វាយ​អាត់ ។​

​គេ​សង្កេតឃើញ​មាន​វត្តមាន​ចូលរួម ក្នុងឱកាស​នោះ រួមមាន តំណាងរាស្ត្រ ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ស្នងការ​នគរបាល​ខេត្ត អភិបាលក្រុង​ពោធិ៍សាត់ ប្រធាន​-​អនុប្រធាន មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំង​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត ក្រុមយុវជន​ខេត្ត និង​មន្ត្រីរាជការ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ជាច្រើនរូប​ទៀត​។

​អំណោយ​ដែល​ចែកជូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ចំនួន​៤ ដែល​រងគ្រោះ​ដោយសារ ជំនន់​ទឹកភ្លៀង នៅក្នុង​ក្រុង​ពោធិ៍សាត់​នោះ ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ ១០ គីឡូក្រាម មី​១​កេស ទឹកស៊ីអ៊ីវ ទឹកត្រី​៕​/V

លោក ម៉ៅ ធនិន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា នាំយក​អំណោយ​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ពលរដ្ឋ​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង

ទីតាំងផ្សាយពាណិជ្ជកម្ម