នៅ​ព្រឹក​ថ្ងៃទី​១៦ តុលា​នេះ ទឹក​តាម​ដងស្ទឹង​ព្រែក​ត្នោត​ស្រក​ចុះ​ខ្លះ​ហើយ​

233
ចែករម្លែក

ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​ធនធានទឹក​និង​ឧតុ​និ​យម នៅ​ព្រឹក​ថៃ្ង​ទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ​បាន​ជូនដំណឹង​​ថា ស​ភាព​ការ​ណ៍ទឹក​តាម​​ដងស្ទឹង​ព្រែក​ត្នោត​មានការ​ស្រក​ចុះ​ខ្លះ​ហើយ ដោយ​នៅលើ​សំណង់​បង្ហៀរ​កម្ពស់​ទឹក​៦,៦០ម៉ែត្រ​លើ​បង្ហៀរ​ ថយចុះ​០,០៧​ម៉ែត្រ​។ រីឯ​ស្ថានភាព​ទឹក​នៅតាម​ដងស្ទឹង​ចាប់ពី​វត្ត​សាក់​​សំពៅ​ទៅ​ស្ពាន​ព្រែក​ជ្រៃ ទឹក​ស្រក​គិត​ជា​មធ្យម ០,៧​ម៉ែត្រ និង​ទឹក​ពី​ទំនប់​៧​មករា ទៅដល់​ស្ពាន​សាក់​សំពៅ ទឹក​ស្រក​ចុះ ០,០៤​ម៉ែត្រ។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បាន​អះអាងថា ​ទឹក​មានការ​ស្រក​ចុះ​យឺត អាច​បណ្តាល មកពី​ការសាងសង់​ស្ពាន​កាត់​ស្ទឹង​ក្រោម​វត្ត​សាក់​សំពៅ ​ដោយ​ការចាក់ដី​បង្រួម​ស្ទឹង ដើម្បី​សាងសង់​ស្ពាន​។​

​ដោយឡែក​សកម្មភាព​ការងារ​នៅតែ​បន្ត​ចុះ​តាមដាន​សភាព​ទឹក​តាម​ដងស្ទឹង​, ដឹក​ដី​ចាក់​បន្ថែម​ភ្លឺ​ទំនប់​ខាងលើ​វត្ត​សាក់​សំពៅ ៥០០​ម៉ែត្រ​, ប៉ែក​ខាងលើ​ទំនប់ ៧​មករា (ប្រទះ​ឡាង​ប្រវែង ៣៣០០​ម៉ែត្រ) ​ដំឡើងកម្ពស់​សណ្តលើ​តួ​ទំនប់​ចាស់​, រៀប​បាវ​ខ្សាច់​នៅមុខ​រោងចក្រ​, បិទ​រូង​នាគ​នៅតាម​តួ​ទំនប់​ ព្រមទាំង​បិទ​បំពង់​ស្ថានីយបូមទឹក​កុំ​ឲ្យ​ទឹក​ហូរ​ចូល​សង្កាត់​ក្រាំង​ពង្រ ៕​R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម