Home ព័ត៌មានអន្តរជាតិ ជប៉ុននឹងមិនចូ...

ជប៉ុននឹងមិនចូលរួមផែនការអាម៉េរិកដើម្បីដកចេញក្រុមហ៊ុនចិនពីបណ្តាញទូរគមនាគមន៍

កាសែត Yomiuri បានរាយការណ៍នៅថ្ងៃសុក្រទី១៦តុលានេះដោយដកស្រង់ប្រភពជាច្រើនថា ប្រទេសជប៉ុនបានជូនដំណឹងដល់សហរដ្ឋអាម៉េរិកថា រដ្ឋាភិបាលក្រុងតូក្យូខណៈនេះនឹងមិនចូលរួមនៅក្នុងផែនការរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីដកបណ្តាក្រុមហ៊ុនចិនចេញពីបណ្តាញទូរគមនាគមន៍នោះឡើយ។

កាសែតនេះបាននិយាយថា ជប៉ុននឹងចាត់វិធានការផ្ទាល់ខ្លួនដើម្បីឆ្លើយតបក្នុងករណីមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខខណៈពេលដែលទីក្រុងតូក្យូនឹងបន្តសហការជាមួយសហរដ្ឋអាម៉េរិក។

ក្រសួងការបរទេសអាម៉េរិកបានចេញផ្សាយកាលពីខែសីហានូវបច្ចុប្បន្នភាពនៃផែនការមួយដែលមានឈ្មោះថា “បណ្តាញស្អាត” ដែលអំពាវនាវឱ្យក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវា Cloud និងកម្មវិធីទូរស័ព្ទចល័តដែលមានដើមកំណើតចិនត្រូវនៅឱ្យឆ្ងាយពីសហរដ្ឋអាម៉េរិក។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងជំរុញសម្ព័ន្ធមិត្តឱ្យរារាំងក្រុមហ៊ុន Huawei ពីបណ្តាញ 5G ជំនាន់ថ្មីដោយឈរលើមូលដ្ឋានសន្តិសុខជាតិ។

កាសែត Yomiuri និយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ បានលើកឡើងពីផែនការបណ្តាញស្អាត នៅពេលលោកជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេហ្គី នៅទីក្រុងតូក្យូកាលពីដើមខែនេះ។

កាសែតដដែលនិយាយថា ជប៉ុនបានប្រាប់សហរដ្ឋអាម៉េរិកថាទីក្រុងតូក្យូមិនអាចចូលរួមក្នុងក្របខ័ណ្ឌដែលមិនរាប់បញ្ចូលប្រទេសជាក់លាក់ណាមួយនោះទេ ប៉ុន្តែនឹងពិចារណាឡើងវិញប្រសិនបើមានការផ្លាស់ប្តូរចំពោះផែនការបច្ចុប្បន្នរបស់សហរដ្ឋអាម៉េរិក៕ ដោយ ៖ កញ្ញាដាលីស

ជប៉ុនមិនចូលរួមផែនការបណ្តាញស្អាតរបស់អាម៉េរិកទេ ដែលមានបំណងដកក្រុមហ៊ុនចិនចេញពីបណ្តាញ 5G

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular