ភ្លៀងនៅតែបន្តធ្លាក់ក្នុងខេត្តកំពង់ឆ្នាំង បានធ្វើឲ្យទឹកទន្លេមានការកើនឡើង

159
ចែករម្លែក

ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ ស្ថានភាពទឹកភ្លៀងត្រូវគេមើលឃើញថានៅតែធ្លាក់បន្តធ្លាក់នៅព្រឹកថ្ងៃទី១៦ តុលា ២០២០ នេះមានការកើនឡើងដោយផ្លូវនិងកន្លែងទំនាបខ្លះៗនៅតាមមាត់ទន្លេត្រូវបានលិចហើយ។

បើយោងតាមរបាយការណ៍របស់ប្រធានមន្ទីធុនធានទឹក និងឧុតុនិយមខេត្តកំពង់ឆ្នាំង លោក ដោកប៊ុនថុន បានអោយដឹងនៅថ្ងៃនេះផងដែថាស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយ៍ផ្សារក្រោមថ្ងៃទី១៦ តុលា ២០២០នេះថាទឹកមានកម្ពស់៦.៨៤ ម៉ែត្រ បើធៀបនិងឆ្នាំ២០១៩ទឹកមានកម្ពស់៧.៧៤ ទឹកទន្លេដែលត្រូវប្រកាស់អាសន្ន៍នៅខេត្តកំពង់ឆ្នាំងមានកម្ពស់១១ម៉ែត្រ ។

នៅថ្ងៃម្សិលមិញទឹកទន្លេមានកម្ពស់៦.៦៨ម៉ែត្របើធៀបនិងឆ្នាំ២០១៩ ទឹកមានកម្ពស់៧.៧៨ម៉ែត្រ ក្នុងនោះកម្រិតទឹកភ្លៀង២.៣១មីលីម៉ែត្រ ។

ប្រធានមន្ទីធុនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងអោយដឹងទៀតថាស្ថានភាពទឹកភ្លៀងថ្ងៃនេះមានកំរិត ៥.៩៤ មីលីម៉ែត្រផងដែរ ។

នៅថ្ងៃម្សិលមិញទឹកទន្លេមានកម្ពស់៦.៦៨ម៉ែត្របើធៀបនិងឆ្នាំ២០១៩
ទឹកមានកម្ពស់៧.៧៨ម៉ែត្រ ក្នុងនោះកម្រិតទឹកភ្លៀង២.៣១មីលីម៉ែត្រ ។

លោកបានអោយដឹងទៀតថានៅថ្ងៃទី១៦តុលា២០២០បើតាមការពិនិត្យមើលអាកាស់ធាតុនៅតែមានភាពអាប់អួតែស្ថានភាពជំនន់ទឹកភ្លៀងនៅផ្នែកខាងលើមានការស្រកចុះបណ្តើរៗហើយ ។

ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ហិនហ៊ុនបានអោយដឹងតាមរយះទូរសព្ទនៅថ្ងៃទី១៦តុលា២០២០នេះថាស្ថានភាពទឹកពិតជាបានលិចស្រូវស្រែរបស់ប្រជាពលរដ្ឋមិនទាន់រងនូវផលប៉ះពាល់ខ្លាំងនោះទេដោយសាតែទឹកជំនន់នៅផ្នែកខាងលលបានស្រកចុះអស់ហើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម