កាកសំណល់អវកាសចិននិងរុស្ស៊ីអាចនឹងបុកគ្នាបែកកម្ទេចកម្ទីខ្ចាយពេញផ្ទៃបរិយាកាសផែនដីយប់នេះ

ដែកអេតចាយអវកាសរបស់រុស្ស៊ីនិងចិនកំពុងស្ថិតក្នុងហានិភ័យខ្ពស់នៃការបុកគ្នានៅយប់ថ្ងៃសុក្រទី១៦តុលានេះ ដោយក្រុមអ្នកសង្កេតការណ៍បារម្ភថា កម្ទេចកម្ទីគ្រោះថ្នាក់អាចនឹងរាយប៉ាយពាសពេញបរិយាកាសផែនដី។

ក្រុមហ៊ុនតាមដានផ្កាយរណបឈ្មោះ LeoLabs បានប្រកាសអាសន្នបែបនេះ បន្ទាប់ពីពួកគេបានរកឃើញផ្កាយរណបងាប់របស់រុស្ស៊ីមួយគ្រឿង និង រ៉ុក្កែតចិនបោះចោលមួយគ្រឿង មានឱកាស ១០ ភាគរយនៃការបុកគ្នានៅយប់នេះ។ គេព្យាករណ៍ថាដែកអវកាសអេតចាយទាំងពីរនេះអាចនឹងហោះតាមផ្លូវរបស់វាឆ្ពោះទៅរកទ្វីបអង់តាក់ទិក។ ការបុកទង្គិចណាមួយអាចនាំឱ្យមានគ្រោះមហន្តរាយសម្រាប់ការរុករកនៅទីអវកាសនាពេលអនាគត ព្រោះវានឹងបង្កើតជាពពកកម្ទេចកម្ទីនៅក្នុងបរិយាកាស។ ក្រុមអ្នកជំនាញធ្លាប់បានព្រមានរួចមកហើយថា មានផ្កាយរណបងាប់ច្រើនពេកក្រៃនៅក្នុងគន្លងផែនដី។

ក្រុមហ៊ុន LeoLabs បានប្រកាសអាសន្នបន្ទាប់ពីបានរកឃើញបំណែកអវកាសទាំងពីរនេះមានឱកាស ១០ ភាគរយនៃការបុកគ្នានៅលើដងតារាវិថី។

ទិន្នន័យបានបង្ហាញថាកាកសំណល់ផ្កាយរណបទាំងពីរអាចនឹងហោះផុតពីគ្នានៅចន្លោះពី ៨ ទៅ ៤៣ ម៉ែត្រនៅម៉ោង ១ និង ៥៦ នាទីព្រឹកម៉ោងសកល៕ ដោយ ៖ កញ្ញាដាលីស

កាកសំណល់អវកាសរបស់ចិននិងរុស្ស៊ីអាចនឹងបុកចំគ្នា ហើយបែកខ្ជាយកម្ទេចកម្ទីពាសពេញបរិយាកាសនៅយប់ថ្ងៃសុក្រនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular