Home ព័ត៌មានជាតិ សង្គម គ្រឹះស្ថានមីក...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ​ កំពុងសិក្សាផលប៉ះពាល់របស់អតិ ថិជន​ដោយសារ​គ្រោះទឹក​ជំនាន់ ដើម្បីផ្ដល់ហិរញ្ញប្បទានសង្រ្គោះបន្ទាន់

ដោយ:វិបុល/ភ្នំពេញ ៖ ស្ថិតក្នុងស្ថានភាពដែលបណ្ដារាជធានីខេត្តមួយចំនួននៃប្រទេសកម្ពុជា កំពុងរងគ្រោះ និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ ដែលជាគ្រោះមហន្ដរាយ​ធម្មជាតិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ បានបញ្ចេញក្រុមការងារ ដើម្បីសិក្សាពិនិត្យ​ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ជាពិសេសគឺអតិថិជនរបស់ខ្លួន ដើម្បីផ្ដល់ហិរញ្ញប្បទានសង្រ្គោះ​បន្ទាន់ដល់ពួកគាត់។

លោក គា បូរាណ នាយកប្រតិបត្តិអេ អឹម ខេ បានបញ្ជាក់ថា អេ អឹម ខេ ពិតជាមានក្ដីបារម្ភ និងការសោកស្ដាយយ៉ាងខ្លាំង ចំពោះស្ថានភាពនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងរង​គ្រោះពីផលប៉ះពាល់ដល់បង្កឡើងដោយគ្រោះមហន្ដរាយធម្មជាតិ គឺទឹកជំន់នេះ។ ហេតុនេះ អេ អឹម ខេ តែងបានចេញនូវការណែនាំខ្លីៗ ដល់ប្រជាពលរដ្ឋ ក៏ជាបុគ្គលិករបស់អេ អឹម អេ ត្រូវបង្កើន​ការប្រុងប្រយ័ត្នខ្ពស់ ដើម្បបង្ការបញ្ហាផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

លោកបានបន្ថែមថា ទន្ទឹមនឹងបញ្ហានេះ អេ អឹម ខេ បាននឹងកំពុងសិក្សាពិនិត្យមើល និងវាយតម្លៃ អំពីផលប៉ះ​ពាល់ដែលអតិថិជនទទួលរង ដើម្បីផ្ដល់ហិរញ្ញប្បទានសង្រ្គោះបន្ទាន់ ដូចដែល អេ អឹម បានអនុវត្តនាពេលកន្លងមក។

បើតាមលោក គា បូរាណ ហិរញ្ញប្បទានដែល អេ អឹម ខេ គ្រោងនឹងផ្ដល់ជូនអតិថិជននោះ អាចជាកម្ចីទុនបន្ថែម សម្រាប់ឲ្យប្រជាពលរដ្ឋរបស់យើង អាចយកទៅប្រើប្រាស់ដើម្បីស្ដារការ​ខូចខាតរបស់ពួកគាត់ នៅពេលដែលទឹកជំនន់មានស្រកចុះថមថយទៅវិញ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular