ចិនកំពុងបង្ក្រាបករណីចារកម្មទាក់ទងនឹងកោះតៃវ៉ាន់

212
ចែករម្លែក

អ្នកនាំពាក្យនិយាយថាប្រតិបត្តិការនេះគឺការពារសណ្តាប់ធ្នាប់ធម្មតានៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ។

អ្នកនាំពាក្យរបស់ចិនដីគោកកាលពីថ្ងៃពុធទី១៤តុលាបាននិយាយថា ការបង្ក្រាបថ្មីៗនេះគឺសំដៅទៅលើសកម្មភាពជ្រៀតចូលនិងការបំផ្លិចបំផ្លាញដោយគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ និង ទីភ្នាក់ងារស៊ើបការណ៍ចារកម្មរបស់តៃវ៉ាន់ប្រឆាំងនឹងចិនដីគោក ក្នុងគោលបំណងការពារសន្តិសុខរបស់ប្រទេសចិន។

លោកស្រី ចូវ ហ្វេងលៀន អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន បាននិយាយថា “វាគឺដើម្បីការពារសណ្តាប់ធ្នាប់ធម្មតានៃការដោះដូរឆ្លងកាត់ច្រកសមុទ្រនិងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនរួមជាតិនៅតាមច្រកសមុទ្រតៃវ៉ាន់ទាំងសងខាង”។

នៅក្នុងប្រតិបត្តិការពិសេសមួយ ហៅថា “ស៊ុនឡី២០២០” អាជ្ញាធរសន្តិសុខចិនដីគោកថ្មីៗនេះបានបង្ក្រាបករណីចារកម្មរាប់រយទាក់ទងនឹងកោះតៃវ៉ាន់និងចាប់ខ្លួនជនជាតិតៃវ៉ាន់មួយក្រុម ដែលសង្ស័យពីបទធ្វើចារកម្ម។

យោងតាមទូរទស្សន៍ CCTV លោកលីម៉េងជូ ប្រធានសម្ព័ន្ធសហប្រជាជាតិតៃវ៉ាន់ ដែលជាអង្គការឯករាជ្យតៃវ៉ាន់ ត្រូវបានស៊ើបអង្កេតពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ដោយចូលរួមក្នុងការងារចារកម្មនិងអន្តរាគមន៍ក្នុងកិច្ចការហុងកុង។

លោកលីត្រូវបានចាប់ខ្លួនដោយអាជ្ញាធរសន្តិសុខចិនដីគោកកាលពីឆ្នាំមុនបន្ទាប់ពីគាត់ត្រូវបានសង្ស័យថាលួចថតវីដេអូសមយុទ្ធយោធាខុសច្បាប់នៅទីក្រុងសិនជិនខេត្តក្វាងទុងនៅតាមព្រំដែនហុងកុង កន្លែងដែលការតវ៉ាត្រូវបានធ្វើឡើងកាលពីឆ្នាំមុន។

ក្នុងករណីមួយទៀតពាក់ព័ន្ធនឹងសកម្មភាពចារកម្មបំបែកខ្លួននៅតៃវ៉ាន់ លោកចេង យូឈីន ជាអ្នកសិក្សាស្រាវជ្រាវរបស់កោះតៃវ៉ាន់ បានបង្កើតក្រុមប្រឹក្សាគំនិតមួយនៅសាធារណរដ្ឋឆែកនិងប្រើការផ្លាស់ប្តូរការសិក្សាជាការបិទបាំងដើម្បីស៊ើបការណ៍លើចិនដីគោកនិងប្រមូលព័ត៌មានស៊ើបការណ៍។

លោកស្រី ចូវ ហ្វេងលៀន និយាយថា “ករណីដែលលាតត្រដាងឱ្យដឹងនេះគឺមានអង្គហេតុច្បាស់លាស់និងភស្តុតាងបញ្ជាក់ច្បាស់លាស់” ដោយបន្ថែមថាទីភ្នាក់ងារចារកម្មនិងឈ្លយបកការណ៍របស់តៃវ៉ាន់បានផ្តោតលើចិនដីគោកជាយូរមកហើយ ដោយធ្វើសកម្មភាពលួចព័ត៌មាននិងសកម្មភាពជ្រៀតចូល។

តុលាការនៅចិនដីគោកនឹងដោះស្រាយរឿងក្តីទាំងនេះស្របតាមច្បាប់និងការពារសិទ្ធស្របច្បាប់របស់ជនសង្ស័យ៕ ដោយ ៖ កញ្ញាដាលីស

លោកស្រី ចូវ ហ្វេងលៀន អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន

ទីតាំងផ្សាយពាណិជ្ជកម្ម