ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងនិងអ្នកទទួលខុសត្រូវគ្រប់គ្រងបានជន្លៀសកុមារកំព្រានៅមណ្ឌលសង្រ្គោះជនអស់សង្ឃឹម ទី២ មង្គលបូរី នៅភូមិឬស្សីក្រោកឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ បន្ទាប់ពីទឹកជំនន់បានលិចទីធ្លាមណ្ឌល។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអោយដឹងថា៖ ប្រតិបត្តិកាសង្គ្រោះនោះ ក៏មានការអញ្ជើញចូលរួមពីលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងកងកម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក និងមន្រ្តីរាជការរដ្ឋបាលស្រុកអ្នកពាក់ព័ន្ធជាច្រើន ដោយធ្វើឡើងកាលិម៉ោង១០និង.៤០ យប់ថ្ងៃុទី១៥ ខែតុលា ឆ្នាណ២០២០ ។
លោកបានបន្តថា ប្រតិបត្តិករបានជម្លៀសកុមារកំព្រាពីទឹកជំនន់ចំនណជាង៦០នាក់ ទៅទីទួលសុវត្ថិភាព ក្នុងនោះត្រូវស្នាក់នៅបណ្តោះអាសន្ននៅផ្ទះសំណាក់មួយនៅក្រុងសិរីសោភ័ណ។
សូមរំលឹកថា មកទល់ថ្ងៃទី១៦ខែតុលា ទឹកជំនន់បានហក់ឡើងទៀត ហើយបានធ្វើឲ្យលិចលង់ទីរួមស្រុកមង្គលបូរី(ឃុំឬស្សីក្រោក)និងឃុំស្ទើរទាំងអស់នៅស្រុកមង្គលបូរី។ ពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានភៀសខ្លួនពីទឹកជំនន់ទៅកាន់ទួលសុវត្ថិភាពនានា៕/b