Home ព័ត៌មានជាតិ សង្គម ជំនន់ទឹកភ្លៀង...

ជំនន់ទឹកភ្លៀងចាប់ផ្ដើមវាយប្រហារស្រុកព្រៃនប់ ខេត្តព្រះសីហនុ អាជ្ញាធរ និងសមត្ថកិច្ច ជម្លៀស ពលរដ្ឋចេញពីភូមិឋាន

ដោយ:វណ្ណៈ/ព្រះសីហនុ៖ ជំនន់ទឹកភ្លៀងចាប់ផ្ដើមលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ខណៈមេឃធ្លាក់ភ្លៀងជាបន្ដបន្ទាប់តាំងពីថ្ងៃទី១៥ ខែតុលាម្សិលមិញ រហូតមកដល់ព្រឹកនេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ ជំនន់ទឹកភ្លៀង បានលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋមួយកន្លែងនៅឃុំទួលទទឹង ស្រុកព្រៃនប់ហើយ។

លោកឧត្តមសេនីយ៍ស្នងការបន្តរថា នៅពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងលិចលង់ មកកាន់ទីទួលសុវត្ថិភាព ដោយឡែក ស្ថានភាពទឹកនេះ ក៏ឡើងប្រៀបនឹងផ្លូវជាតិលេខ៤ផងដែរ។

គួរជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីមួយ បញ្ជាក់អំពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលប្រឈមជាមួយសម្ពាធទាបមកពីប្រទេសវៀតណាម នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular