សែលកាត និង Prime Cineplex បាន សហការគ្នាជាដៃគូ ដើម្បីស្វែងរក នូវឱកាសរួមគ្នា

101
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖សែលកាតបានចាប់ដៃគូ សហការថ្មីជាមួយនឹង Prime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធ ផ្នែកភាពយន្ត កំពុងរីកលូតលាស់ យ៉ាងឆាប់រហ័សបំផុតមួយ នៅក្នុងប្រទេសកូរ៉េ។

ក្នុងកិច្ចសហការទំនាក់ទំនងជាដៃគូគ្នានេះធ្វើឱ្យអតិថិជន របស់សែលកាត ទទួលបាននូវការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេស ផ្តាច់មុខជាច្រើន។

នៅក្នុងសន្និសីទព័ត៌មានកាលពីថ្មីៗមកនេះនៅក្នុងប្រព្រឹត្តិទៅនៅផ្សារទំនើប Samai Square ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកនាំពាក្យរបស់ Prime Cineplex បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ដែលជាប្រតិបត្តិកររោងភាពយន្ត មានសេចក្តីសោមនស្សជាខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនង ជាដៃគូជាមួយ ក្រុមហ៊ុនសែលកាត ហើយក្រុមហ៊ុនលោក ក៏កំពុងទន្ទឹងរង់ចាំផ្តល់ នូវប្រូម៉ូសិនពិសេសផ្តាច់មុខ សម្រាប់ការទស្សនាភាពយន្ត ជូនដល់អតិថិជន សែលកាត ក៏ដូចជានាំយក នូវខ្សែភាពយន្តដ៏អស្ចារ្យ មកជូនទស្សនាផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះថា៖ “ថ្ងៃនេះ គឺជាថ្ងៃដំបូង នៃការភ្ជាប់ទំនាក់ទំនង ជាដៃគូរវាងក្រុមហ៊ុន សែលកាត និង Prime Cineplex ពោលគឺជាទំនាក់ទំនង ជាដៃគូដែលបញ្ជាក់ នូវការចូលប្រឡូកក្នុងវិស័យ ខ្សែភាពយន្តសារជាថ្មី របស់សែលកាត និងជាទំនាក់ទំនង ដែលផ្តល់នូវគុណប្រយោជន៍ និងអត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់យើង ជាពិសេសសម្រាប់ សមាជិក Cellcard Club តែម្តង”។

ការផ្តល់ជូនផ្តាច់មុខដំបូង គឺនឹងមានជូនសម្រាប់សមាជិក Cellcard Club ដែលនឹងទទួលបាន ការបញ្ចុះតម្លៃ ១៥ភាគរយ លើតម្លៃសំបុត្រ សម្រាប់រយៈពេលមួយឆ្នាំ ពេញនៅផ្សារទំនើប Samai Square។ព្រមជាមូយគ្នា ក៏មាននូវការលក់ បញ្ចុះតម្លៃដ៏សម្បើម និងការចាក់បញ្ចាំង ខ្សែភាពយន្តលើកដំបូង ដែលអតិថិជនសែលកាត ជាពិសេសសមាជិក Cellcard Club តែម្តង នឹងពេញចិត្តខ្លាំង ជាក់ជាមិនខាន។ ការលក់បញ្ចុះតម្លៃ សម្បើមលើកដំបូង នឹងមានផ្តល់ជូន ដល់អតិថិជន សែលកាត ទាំងអស់ ចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែតុលា ពោលគឺផ្តល់ជូន នូវការបញ្ចុះតម្លៃរហូតដល់ទៅ ៥០ភាគរយ សម្រាប់អ្នកមានសំណាង ១០០០ នាក់។

ដើម្បីចូលរួមជាមួយ Cellcard Club អតិថិជនក្រុមហ៊ុនសែលកាតគ្រាន់តែទាញយក Cellcard App ហើយចូលទៅកាន់ MORE បន្ទាប់មកចូលទៅកាន់ក្លឹ Cellcard Club ហើយចុច JOIN ជាការស្រេចតែម្តង៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម