ពលរដ្ឋខេត្តពោធិសាត់ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ១០០ គ្រួសារ បានទួលអំណោយ

80
ចែករម្លែក

ដោយៈរិទ្ធិសែន/ពោធិ៍សាត់ៈ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ ចំនួន ១០០ គ្រួសារ បានទទួលអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងពិធីនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងឃុំលាច ស្រុកភ្នំក្រវាញ ក្រោមវត្តមាន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្តី ក៏បានអញ្ជើញ ចូលរួមចែកអំណោយ ជាមួយកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក អ៊ុយ សំអាត ប្រធាននាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម