ដោយៈចាន់តូ/ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា បានឃាត់ខ្លួន ជនសង្ស័យ បីនាក់ កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថាៈ ជនសង្ស័យ ជាយុវជនទាំង បីនាក់នោះ មានៈ ១-ឈ្មោះ ធីប សាគីរីន អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ, ២-ឈ្មោះ តន ចាន់តូ អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងទី៣-ឈ្មោះ ហាំ បញ្ញា អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ មិនពិតប្រាកដ ។ នៅពេលឃាត់ខ្លួនជនសង្ស័យ ទាំងបីនាក់នេះ សមត្ថកិច្ច បានដកហូតវត្ថុតាង មានក្រាមសថ្លា ១២ កូនថង់ , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ថង់ច្រកគ្រឿងញៀនមួយចំនួន ។ ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនីតិវិធី ៕/b