Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញសពបុរ...

ប្រទះឃើញសពបុរសម្នាក់ អណ្ដែតក្នុងទឹកស្រះ ក្រោយពីបាត់ខ្លួន បីបួនថ្ងៃកន្លងមក

ដោយៈរិទ្ធិសែន/ពោធិ៍សាត់ៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្ដែត នៅក្នុងស្រះទឹក ខាងក្រោយភូមិ មួយកន្លែង ត្រង់ចំណុចក្បែរ ទួលអ្នកតាក្រវាន់ ស្ថិតនៅក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ក្រោយពីបបុរសនោះ បានបាត់ខ្លួន ៣ ទៅ ៤ ថ្ងៃ កន្លងទៅ ហើយហេតុការណ៍នេះ បានបង្កអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ ១១ និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅក្នុងស្រះទឹក។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ លោក ចាន់ អឿន មេភូមិកណ្ដាល បានប្រាប់សមត្ថកិច្ចនគរបាលថាៈ បុរសរងគ្រោះ ឈ្មោះ កែវ ធា ហៅ តាក់ អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។ ជនរងគ្រោះ បានបាត់ខ្លួន រយៈពេល ៣ទៅ៤ថ្ងៃ កន្លងមកហើយ ដោយពុំមាននរណាដឹង អំពីមូលហេតុអ្វីនោះទេ ព្រោះមួយរយៈកន្លងមក ជនរងគ្រោះ (កែវ ធា ហៅតាក់) មិនដែលឃើញដេកផ្ទះទេ គឺដេកនៅម៉ុងខ្មោច ក្បែរកន្លែងកើតហេតុ ហើយក៍ជាមនុស្សញៀនថ្នាំផង ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular