Home ព័ត៌មានជាតិ សង្គម លោកស្រីចៅសង្ក...

លោកស្រីចៅសង្កាត់កំពង់ឆ្នាំង ចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាតគ្មានបណ្ណសមធម៌

ដោយ:ទេពកង្រី/កំពង់ឆ្នាំង : ប្រជាពលរដ្ឋដែលខ្វះខាត 12 គ្រួសារដែលមិនបានទទួលប័ណ្ណសមធម៌ត្រូវបានទទួលអំណោយផ្ទាល់ដៃពីរនាយិកាឆ្នោតមហាសំណាងផងដែរ ។

អភិបាលក្រុងកំពង់ឆ្នាំងលោក យិនសាវ៉េនមានប្រសាសន៍ថា ក្នុងស្ថានភាពទឹកជំនន់ដែលកំពុងតែកើតឡើងនៅតាមបណ្ដាខេត្តនានា ក៏មានសប្បុរសមួយចំនួនបានចុះជួយចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ។

មានប្រសាសន៍បែបនេះនៅក្នុងពិធីចែកអំណោយជូនដល់ពលរដ្ឋ 12 គ្រួសារនៅក្នុងសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី 16តុលា20 ២០នេះផងដែរ ។

នៅក្នុងខេត្តកំពង់ឆ្នាំងថ្ងៃនេះ ក៏បានទទួលអំណោយពីសប្បុរសជន យកមកចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខ្វះខាតជីវភាពទាំង១២គ្រួសារនេះ ផងដែរ ។

លោក អភិបាលក្រុងបានអោយដឹងទៀតថា៖ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនិងការរីកចំរើនលើគ្រប់វិស័យ ។

ប៉ុន្តែបញ្ហាជំងឺកូវីដបានធ្វើឲ្យប៉ះពាល់ផ្នែកជីវភាពរសនៅ និងបញ្ហាទឹកជំនន់ក៏កំពុងធ្វើឲ្យជួបការនៅការលំបាកខ្លាំងក្លាណាស់ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។

ថ្ងៃនេះ ផងដែលោកជំទាវអគ្គនាយិកា ឆ្នោតមហាសំណាងបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពក្នុងសម័យកូវីដចំនួន១២ គ្រួសារដោយក្នុងមួយគ្រួសារមួយគ្រួសារទទួលបានទឹកស៊ីអ៊ីវ ១ យួរ,ទឹកត្រី ១យួរ, ត្រីខ១០កំប៉ុង , អង្ករ ២៥គីឡូក្រាម និងថវិកា ២ម៉ឺនរៀល ។

អំណោយទាំងនេះថ្វីបើមានតិចតួចក៏ពិតមែន ក៏ប៉ុន្តែក៏បានជួយសម្រួលការលំបាកបងប្អូនប្រជាពលរដ្ឋបានមួយគ្រាដែរ ។

លោកស្រីចៅសង្កាត់កំពង់ឆ្នាំង កែវសុផាត ក៏បានបញ្ជាក់ ថា៖ ប្រជាពលរដ្ឋ ទាំង១២គ្រួសារ នេះមិនបានទទួលប័ណ្ណសមធម៌និងគេទេ ដោយហេតុនេះហើយទើបថ្ងៃនេះ ខាងរដ្ឋបាលសង្កាត់កំពង់ឆ្នាំងបានស្នើសុំអំណោយដើម្បីផ្ដល់ជូនពួកគាត់ ។

ចំពោះមូលហេតុដែលពួកគាត់ ក្រីក្រហើយមិនបានទទួលប័ណ្ណសមធម៌ដូចគេឯង គឺដោយសារតែកាលពីគេចុះជំរឿនធ្វើបញ្ជីលើគ្រួសារក្រីក្រ ពួកគាត់មិនបាននៅមូលដ្ឋានឡើយ ពួកគាត់បានចំណាកស្រុកទៅធ្វើការនៅកន្លែងឆ្ងាយ” លុះព៊ត្រឡប់មកវិញគឺហួសពេលទៅហើយ។ តែបើទួសជាយ៉ាងនេះក្តីក្រុមការងារនឹងបញ្ជូនឈ្មោះរបស់ពួកគាត់ចូលទៅក្នុងបញ្ជីបណ្ឌក្រីក្រដូចគេដែរ នៅពេលជំរឿនសារជាថ្មីមនតងទៀតផងដែរ ។

លោកស្រីចៅសង្កាត់កំពង់ឆ្នាំង ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នចំពោះ ជម្ងឺកូវី-១៩ ដោយត្រូវអនាម័យ លាងដៃសាប៊ូ អាកុលឬជែល ឱ្យបានញឹកញាប់នឹងត្រូវប្រុងប្រយ័ត្នចំពោះកូនចៅដោយកំទុកពួកគាត់ចោលគ្រាដែលស្ថានភាពទឹកទន្លេកំពុងហក់ឡើងបែបនេះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular