Home ព័ត៌មានជាតិ សង្គម អាជ្ញាធរគ្រប់...

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀម​ជួយសង្គ្រោះពលរដ្ឋក្នុងករណីទឹកជំនន់កើតឡើង

ដោយ:បូកគោ/កំពតៈ ទោះបីនៅទូទាំងខេត្តកំពតមិនមានហេតុការណ៍ជំនន់ទឹកភ្លៀងកើតឡើងក្តី តែអភិបាលខេត្តបានតម្រូវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអ្នកជំនាញត្រូវត្រៀមលក្ខណៈដើម្បីជួយប្រជាពលរដ្ឋ។

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំប្រចាំខែដើម្បីបូកសរុបលទ្ធផល និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។

ថ្លែងក្នុងឱកាសនោះ លោកជាវ តាយ បានមានប្រសាសន៍ថានារយៈពេលប៉ុន្មានថ្ងៃនេះបណ្ដាភូមិសាស្រ្តនានានៅទូទាំងខេត្តកំពតមានភ្លៀងធ្លាក់ដូចបណ្ដារាជធានីខេត្តដែរ ពិសេសតំបន់ជាប់មាត់សមុទ្រ។ ប៉ុន្តែតាមការពិនិត្យជាក់ស្ដែង និងរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានក្រុងស្រុក គឺមិនមានទឹកជំនន់កើតឡើងដែលធ្វើឱ្យប៉ះពាល់ ឬបង្កជាមហន្តរាយឡើយ ។

តាមដងព្រែកកំពត និងនៅទំនប់ទឹកវារីអគ្គិសនីកំចាយក៏ពុំបង្កក្តីព្រួយបារម្ភ ឬមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំ ស្រែចម្ការ ក៏ដូចជាអាយុជីវិតមនុស្សសត្វដែរ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ទោះជាបែបនោះក្តី រដ្ឋបាលខេត្ត បានត្រៀមគ្រប់លក្ខណៈ មធ្យោបាយ និងស្បៀងអាហារសម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងករណីហេតុការណ៍គ្រោះធម្មជាតិកើតឡើង។

ផ្អែកលើកត្តាទាំនេះ គ្រប់បណ្ដាក្រុង ស្រុក អង្គភាពកងកម្លាំងប្រដាល់អាវុធ និងមន្ទីរអង្គភាពជំនាញត្រូវមានការយកចិត្តទុកដាក់ដើម្បីសហការឱ្យបានល្អពេលហេតុការណ៍កើតឡើងដោយចៃដន្យ។ និយាយារួម គ្រប់ផ្នែកពាក់ព័្ធទាំងអស់មិនត្រូវធ្វេសប្រហែល ឬមើលស្រាលលើបញ្ហាទឹកជំនាន់នេះឡើយ ព្រោះគ្រោះធម្មជាតិមិនអាចអ្នកណាដឹងមុនបានទេ។ លោកជាវ តាយ បានក្រើនរំលឹកថា អាជ្ញាធរក្រុងស្រុកចាំបាច់ត្រូវត្រៀមទូក ទូកម៉ាស៊ី កាណូត ស្បៀងអាហារ ថ្នាំពេទ្យ និងកំណត់ចំណាំនូវទីទួលសុវត្ថិភាពឱ្យបានរួចរាល់។

ជាមួយការក្រើនរំលឹកទាំងនោះ នាព្រឹកថ្ងៃដដែល លោកជាវ តាយ ក៏បានផ្តល់ជូន អាវពោងចំនួន២០ និងទឹកអាល់កុល១០កេសស្មើនឹង២៥០ដបសម្រាប់ក្រុងស្រុកនីមួយៗដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular