ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ ៖ ក្នុង​តួលេខ​បញ្ហាញ​ដោយ​សម្ដេច​តេជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា

សប្បុរស​ជន​ដែល​បាន​ចូល​រួម​ជួយ​​ប្រជាជនក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​​​ គិតត្រឹមម៉ោង 9.00នាទី ព្រឹក ថ្ងៃ១៦ តុលា ២០២០នេះ​ថវិកាទទួលបាន $6,153,049 ដុល្លារ និង 204 លានរៀល ​ហើយ។ ក្នុង​ចំណោម ឧកញ៉ា​ល្បី​ៗ​​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​រូប​​បាន​ចូល​រួម​បរិច្ចាគ​ថវិកា គេ​ឃើញ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា នាយក​ក្រុមហ៊ុន​ឡេង​ណាវ៉ាត្រា​គ្រុប បាន​ចូល​រួម​បរិច្ចាគ​ថវិកា​​ជូន​​៦០ម៉ឺន​ដុល្លារ ​ជា​​ចំនួន​ដែល​ច្រើន​ជាង​គេ ខណៈ​ដែល​អ្នក​ដែល​ឈរ​លេខ​រៀង​ទី​២ គឺ​ឧកញ៉ា ហុង ពីវ នឹង ឧកញ៉ា ចេញ ស៊ី បាន​ចូល​ចំនួន​៥០ម៉ឺន​ដុល្លារ៕/b