អភិបាលខណ្ឌមានជ័យៈ មិនទុកឱ្យពលរដ្ឋណាម្នាក់ ដាច់អាហារ ក្នុងពេលជំនន់ទឹកភ្លៀង

80
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញៈ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយស គណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានប្រាប់ថាៈ មិនទុកឱ្យអោយប្រជាពលរដ្ឋណាម្នាក់ ដាច់អាហារ ឬក៏គ្រោះថ្នាក់ ដល់អាយុជីវិត ក្នុងពេលជំនន់ទឹកភ្លៀង នោះទេ ។ លោកបានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ នៅពេលលោកបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំនួន ៤០ គ្រួសារ ។

អំណោយមនុស្សធម៌ ដែលទទួលបាន ក្នុងមួយគ្រួសារ មានអង្ករ ១០គីឡូក្រាម, ទឹកសុទ្ធ ទឹកស៊ីអ៊ីវ, ទឹកត្រី, មី, ត្រីខ រួមទាំងថវិកាចំនួន ២០.០០០ រៀល។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធាន តែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ អ្វីទាំងអស់ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម