ស្លាប់ម្នាក់របួសស្រាល២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នា

67
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទិរពេទ្យនិង២នាក់ទៀតរហរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុក
គ្នាមួយទំហឹងកាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិបត់សា
លា ឃុំឈើទាល ស្រុកបាណន់។

លោក ជា វណ្ណ មេប៉ុស្តិឃុំឈើទាល បានឲ្យដឹងថា បុរសដែលបាត់បង់ជីវិតខឈ្មោះម៉ឹង ពិពិសិដ្ឋអាយុ ២៤ ឆ្នាំរស់នៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់។ ចំណែកអ្នករបួសស្រាល២នាក់មានឈ្មោះឡេ ង ឈួ នអាយុ ៥២ ឆ្នាំនិង ប្រពន្ធ ឈ្មោះឌួង ម៉ា លីរស់នៅក្រុងបាត់ដំបង។

លោកមេប៉ុស្តិបានដកស្រង់សំដីសាក្សីមកបញ្ជាក់ថា មុនដំបូងអ្នកស្លាប់បានជិះម៉ូតូឡើងវ៉ាជែងរថយន្តមូយគ្រឿងនៅពីមុខក៍ជ្រុលទៅបុកជាមូតូ២នាក់ប្តីប្រពន្ធដែលជិះបញ្ច្រាសទឹសគ្នាបណ្តាលឲ្យដួលរដូករណែលហើយបុរសនោះរងរបួសធ្ងន់ក៍ដឹកទៅកាន់មន្ទីរពេទ្យហើយបានដាច់ខ្យល់ស្លាប់។

ចំណែក២នាក់ប្តីប្រពន្ធរងរបួសស្រាលមន្ត្រីជំនាញ បាននាំយកមធ្យោបាយទៅរក្សាទុក នៅអធិការស្រុករង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម