តាមព័ត៌មានថា ក្លិបជូវេនទុស (Juventus) មានការវិវឌ្ឍជុំវិញការចរចាជាមួយតំណាងរបស់ កីឡាករ ដេវីដ អាឡាបា (David Alaba) ជុំវិញលទ្ធភាពផ្ទេរនៅរដូវក្តៅឆ្នាំក្រោយបន្ទាប់ពីចប់ កិច្ចសន្យាជាមួយក្រុមបៃយឺនម៉ូនិច( Bayern Munich) ។
ខ្សែការពារវ័យ២៨ឆ្នាំរូបនេះគ្មានបំណងនៅជាមួយក្លិប Bayern Munichទេនៅពេលចង់កិច្ចសន្យា នៅរដូវកាលនេះ បើទោះបីជាបានចំណាយពេលស្ទើរពេញមួយអាជីពរបស់ខ្លួននៅក្លឹបនេះ ចាប់តាំងពីចាកចេញពីក្លិប Austria Vienna តាំងពីនៅយុវជនកាលពីឆ្នាំ២០០៨ក៏ដោយ។
ប៉ុន្តែ អាឡាបា អាចនឹងចូលរួមជាមួយក្លិប Juventus ដោយឥតតម្លៃខ្លួនផ្ទេរកាលពីដំណាច់ យុទ្ធនាការនេះ ហើយគេជឿថា ក្លិប Juventus ប្រហែលជាអាចសម្រេចបានកិច្ចព្រមព្រៀងមួយ អំឡុងរដូវកាលទិញដូរនៅខែមករា ដោយសារតែទំនាក់ទំនងល្អរវាងក្លឹបនេះទាំងពីរ។
ប្រសិនបើក្លិប Juventus ចុះកិច្ចព្រមព្រៀងផ្ទេរ អាឡាបា ដោយឥតតម្លៃខ្លួន នោះកីឡាករ រូបនេះនឹងធ្វើតាមលំអានរបស់កីឡាករ ផូល ប៉ុកបា អ៊ែរិន រ៉ាមស៊ី ឃិងស្លី ខូមែន និង ឌែនី អាលវ៉េស ដែលបានចុះកិច្ចព្រមព្រៀងផ្ទេរមកក្លឹបនេះកាលពីប៉ុន្មានឆ្នាំមុនបន្ទាប់ពីចប់កិច្ច សន្យាចាស់។
អាឡាបា ក៏អាចនឹងទទួលបានឱកាសលេងជាមួយកីឡាករឆ្នើម គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលកំពុងឡើងជើងខ្លាំងផងដែរ។
ទោះបីជាយ៉ាងណា ប្រធានបច្ចេកទេស ហាសាន សាលីហាមីដហ្ស៊ីក (Hasan Salihamidzic) របស់ក្លឹប Bayern Munich អះអាងថា ក្លឹបនេះនៅតែព្យាយាមអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យ អាឡាបា ចុះកិច្ចព្រមព្រៀងថ្មី៕ ប្រែសម្រួល: ពិសិដ្ឋ
