Home ព័ត៌មានជាតិ នយោបាយ ភរិយា​របស់​ឯក...

ភរិយា​របស់​ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា​ដឹកនាំប្រតិភូ​ធ្វើ​ទស្សនកិច្ច​មកកាន់​”​បណ្ណាល័យ​សម្តេចម៉ែ​”

ប្រតិភូ​ចំនួន​បួនរូប ដឹកនាំ​ដោយ​លោកស្រី រី​បេ​កា កាង ដែលជា​ភរិយា​របស់​ឯកអគ្គរ​ដ្ឋ​ទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា​គឺ​លោក ផា​ប្ល៉ូ កាង បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ

ដោយៈ​ផាត ចាន់​សុ​និ​តា​/​ភ្នំពេញៈប្រតិភូ​ចំនួន​បួនរូប ដឹកនាំ​ដោយ​លោកស្រី រី​បេ​កា កាង ដែលជា​ភរិយា​របស់​ឯកអគ្គរ​ដ្ឋ​ទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា​គឺ​លោក ផា​ប្ល៉ូ កាង បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ​។ ថ្វីបើ​អាកាសធាតុ​មិន​អំណោយផល​ដោយមាន​ភ្លៀង​ធ្លាក់​ជន់​ជោរ​យ៉ាងណាក្តី​ប្រតិភូ​កិត្តិយស​នៅតែ​បំពេញ​ដំណើរ​ទស្សនកិច្ច​នេះ​។​
​នៅក្នុង​អំឡុងពេល​ទស្ស​ន​កិច្ច​រយៈពេល​ប្រមាណ​ជាង​២​ម៉ោង​លោក​ឆាំង​យុ​នាយក​មជ្ឈមណ្ឌល​ឯក​ក​សារ​កម្ពុជា​និង​ក្រុមការងារ​បានទទួល​គារវកិច្ច​ស្វាគមន៍​ភ្ញៀវកិត្តិយស​យ៉ាង​យកចិត្តទុកដាក់ ព្រមទាំង​ផ្តល់​បទ​បង្ហាញ​អំពី​ពិព័រណ៍​និង​បរិក្ខារ​របស់ “​បណ្ណាល័យ​សម្តេចម៉ែ​”​។ លោក​ឯកអគ្គរាជទូត ហូ​លី​យ៉ូ អេ​. ជែ​ល​ដ្រេ​ស អតីត​អ្នកសរសេរ​ជីវប្រវត្តិ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ បាន​រៀបរាប់​ពិព័រណ៍​ស្តីអំពី​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ ដែល​តាំង​បង្ហាញ​នៅ​បណ្ណាល័យ​សម្តេចម៉ែ​។

ប្រតិភូ​កិត្តិយស​បាន​ចាប់អារម្មណ៍​ទៅលើ​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​មួយ​ផ្ទាំង​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ ដែល​បង្ហាញ​អំពី​ព្រះរាជ​សកម្មភាព​របស់​ទ្រង់​កំពុង​កាប់​ដី​ដាក់​បង្គី​។ ព្រះ​ឆាយា​ល​ក្ខ័​ណ៍​មួយ​ផ្ទាំង​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ព្រះរាជ​សកម្មភាព​ដឹកនាំ​របស់​ព្រះអង្គ​ក្នុងការ​កសាង​ជាតិ​ដោយ​ការ​ស្ម័គ្រ​ព្រះកាយ​ចូលរួម​បំពេញ​ព្រះរាជកិច្ច​ជាមួយនឹង​ប្រជាជន​កម្ពុ​ជានា​អំឡុង​ទសវត្សរ៍​ទី​៦០​ក្រោយពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ដោយ​មិន​ប្រកាន់​ព្រះកាយ​ថា​ទ្រង់​ជា​ក្សត្រ​ឡើយ​។
​គួររំឭកថា​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​គឺជា​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៨​នៃ​ការ​កាន់ទុក្ខ​ការយាង​ចូល​ទិវង្គត​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ ដោយ​ទ្រង់​បាន​សោយ​ទិវង្គត​នា​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ក្នុង​ព្រះ​ជន្មាយុ​៨៩​ព្រះវស្សា​។ ព្រះអង្គ​គឺជា​ឥស្សរជន​ដ៏​ល្បីល្បាញ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​។ ទ្រង់​ប្រសូត្រ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២​។ ព្រះអង្គ​គឺជា​ព្រះរាជបុត្រ​របស់​សម្តេច​ព្រះ នរោត្តម សុរាម្រិត និង​ព្រះមហាក្សត្រី ស៊ីសុវត្ថិ កុ​សម​:​។​

ប្រតិភូ​ចំនួន​បួនរូប ដឹកនាំ​ដោយ​លោកស្រី រី​បេ​កា កាង ដែលជា​ភរិយា​របស់​ឯកអគ្គរ​ដ្ឋ​ទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា​គឺ​លោក ផា​ប្ល៉ូ កាង បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ


​បន្ទាប់ពី​ឡើង​សោយរាជ្យ​ព្រះអង្គ​បានធ្វើ​ចលនា​តស៊ូ​ដោយ​សន្តិវិធី​ក្នុងការ​ទាមទារ​ឯករាជ្យ​ពី​បារាំង ដែល​បានដាក់​អាណាព្យាបាល​មកលើ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៨៦៣​រហូត​ទាល់តែ​បារាំង​យល់ព្រម​ក្នុងការ​ប្រគល់​ឯករាជ្យ​ពិតប្រាកដ​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ ក្រោយមក​ព្រះអង្គ ទ្រង់​បាន​ដឹកនាំ​ប្រទេស​ដោយ​បង្កើតជា «​របប​សង្គមរាស្ត្រនិយម​»​។ ក្រោម​ព្រះរាជ​គ្រប់គ្រង​ដឹកនាំ​របស់​ព្រះអង្គ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ទៅលើ​វិស័យ​ដូចជា សិក្សាធិការ​, សុខាភិបាល​, ឧស្សាហកម្ម និង​យុត្តាធិការ ជាពិសេស​កម្រិតជីវភាព​សមរម្យ​របស់​មន្ត្រីរាជកា​រ​។ ព្រះអង្គ​ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​គោរព​ស្រឡាញ់ និង​ចាត់ទុកជា​ព្រះវររាជបិតា ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​។​
​ពេញ​មួយ​ព្រះ​ជីវិត​របស់​ទ្រង់ សម្តេចព្រះ​បរម​រតន​កោដ្ឋ បាន​ប្តូរផ្តាច់​និង​ពលី​ដើម្បី​ជនរួមជាតិ​របស់​ទ្រង់​។ ទ្រង់​ចាត់ទុក​សុខទុក្ខ​របស់​ប្រជាជន​ដូច​ទៅនឹង​សុខទុក្ខ​របស់​ទ្រង់​។ ទ្រង់​បាន​យក​ព្រះទ័យ​ទុកដាក់​ជាខ្លាំង​ចំពោះ​ជនរួមជាតិ ដោយ​ទ្រង់​តែង​ចុះសួរសុខទុក្ខ​និង​នាំយក​នូវ​អំណោយ​ប្រទាន​ដល់​ប្រជាជន​ទីទាល់ក្រ​និង​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​នានា​។ ព្រះកាយ​វិការ​ដ៏​ប្រពៃ​នេះ បាន​បន្ត​អនុវត្ត​ដោយ​សម្តេចម៉ែ​និង​ព្រះរាជវង្សានុវង្ស​រហូត​មកដល់​សព្វថ្ងៃ​។

ប្រតិភូ​ចំនួន​បួនរូប ដឹកនាំ​ដោយ​លោកស្រី រី​បេ​កា កាង ដែលជា​ភរិយា​របស់​ឯកអគ្គរ​ដ្ឋ​ទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា​គឺ​លោក ផា​ប្ល៉ូ កាង បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ


​បច្ចុប្បន្ន ប្រជាជន​កម្ពុជា​ភាគច្រើន​កំពុង​ប្រឈម​នឹង​គ្រោះទឹកជំនន់​។ ផ្ទះសម្បែង​រាប់រយ​ខ្នង​ត្រូវបាន​លិចលង់​។ ថ្វីត្បិតតែ​សម្តេចម៉ែ​និង​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ពិនិត្យ​ព្រះរាជសុខភាព​នៅឯ​ទីក្រុង​ប៉េកាំង ទ្រង់​នៅតែ​យក​ព្រះទ័យ​ទុកដាក់​លើ​ប្រជាជន​របស់​ទ្រង់​។ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​កន្លងទៅនេះ​ក្រោម​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជានុរាស្ត្រ​និង​ខ្វល់ខ្វាយ​ជានិច្ច អំពី​បញ្ហា​គ្រោះទឹកជំនន់​ដែល​កំពុង​កើតមាន​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះមហាក្សត្រ​កម្ពុជា​និង​សម្តេចម៉ែ ស្តេច​សព្វព្រះរាជហឫទ័យ​ត្រាស់បង្គាប់ ក្រុមមន្ត្រី​នៃ​ក្រសួងព្រះបរមរាជវាំង​នាំយក​ព្រះរាជ​អំណោយ​របស់​ព្រះអង្គ​ទាំង​ទ្វេ ចែកជូន​ប្រជារាស្ត្រ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៦៤៥​គ្រួសារ ស្ថិតក្នុង​ខេត្តពោធិ៍សាត់​។​
​ប្រតិភូ​បានធ្វើ​ការពិភាក្សា​ទៅលើ​ប្រធានបទ​មួយចំនួនទៀត​ប្រកបដោយ​អត្ថន័យ​គួរ​ឲ្យ​កត់សម្គាល់​រួមមាន​បញ្ហា​សង្គម និង​សុខាភិបាល​របស់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ពើបប្រទះ​នាពេល​បច្ចុប្បន្ននេះ​។​

ប្រតិភូ​ចំនួន​បួនរូប ដឹកនាំ​ដោយ​លោកស្រី រី​បេ​កា កាង ដែលជា​ភរិយា​របស់​ឯកអគ្គរ​ដ្ឋ​ទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា​គឺ​លោក ផា​ប្ល៉ូ កាង បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ


​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​ខ្លឹមសារ​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នេះ លោកស្រី រី​បេ​កា កាង តំណាង​ឲ្យ​ប្រតិភូ​កិត្តិយស​បាន​ចារ​ចំណារ​អនុស្សាវរីយ៍ ដែលមាន​អត្ថន័យ​ដូចតទៅ​៖
“​សូម​អរគុណ​យ៉ាង​អនេក​ដែល​បានអនុញ្ញាត​ឲ្យ​យើងខ្ញុំ​បាន​យល់ដឹង​អំពី​ការងារ​ដ៏​អស្ចារ្យ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​កំពុង​បំពេញ​ក្នុងការ​អភិរក្ស​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​និង​គាំពារ​ដល់​ប្រជាជន​កម្ពុជា​ដែល​រង​ផលប៉ះពាល់​ពី​ប្រវត្តិសាស្ត្រ​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ គឺជា​អំណោយ កិត្តិយស និង​សេចក្តី​អំណរ​សម្រាប់​យើងខ្ញុំ ក្នុងការ​មកកាន់ «​បណ្ណាល័យ​សម្តេចម៉ែ​» ដ៏​វិសេសវិសាល​នេះ​។ សូម​ប្រសិទ្ធិ​ពរជ័យ​ដល់​ការងារ​បន្តបន្ទាប់​រប​ស់​អ្នក​។ ពី​ខ្ញុំ រី​បេ​កា កាង​, ភរិយា​របស់លោក​ឯក​អគ្គរាជទូត​អូស្ត្រាលី​”៕​សរន​

ប្រតិភូ​ចំនួន​បួនរូប ដឹកនាំ​ដោយ​លោកស្រី រី​បេ​កា កាង ដែលជា​ភរិយា​របស់​ឯកអគ្គរ​ដ្ឋ​ទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា​គឺ​លោក ផា​ប្ល៉ូ កាង បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ
ប្រតិភូ​ចំនួន​បួនរូប ដឹកនាំ​ដោយ​លោកស្រី រី​បេ​កា កាង ដែលជា​ភរិយា​របស់​ឯកអគ្គរ​ដ្ឋ​ទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា​គឺ​លោក ផា​ប្ល៉ូ កាង បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular