Home ព័ត៌មានជាតិ សន្តិសុខ ​ទឹកស្ទឹង​សែន...

​ទឹកស្ទឹង​សែន​ខេត្តព្រះវិហារ​បាន​ហក់​ឡើងដល់​កម្រិត​ដែល​ត្រូវ​ប្រកាសអាសន្ន​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ភ្លៀង​នៅតែ​បន្តរ​ធ្លាក់​ជា​រៀងរាល់ថ្ងៃ​នៅតាម​បណ្តា​ខេត្ត​នានា​ពិសេស​លើ​ខេត្តព្រះវិហារ​។​ក្នុងនោះ​ទឹក​មួយផ្នែកធំ​ដែល​ហូរ​ធ្លាក់​មកពី​ជួរ​ភ្នំ​ដងរែក​។​ទឹក​ទាំងពីរ​មុខព្រួញ​នេះហើយ​ធ្វើឱ្យ​ទឹក​តាម​ដងស្ទឹង​សែន​នៃ​ខេត្តព្រះវិហារ​បន្ត​រហក់​ឡើងដល់​កម្រិត​ត្រូវ​ប្រកាសអាសន្ន​។​

​លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឩ​តុ​និយម​ខេត្ត​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០​នេះ​ថាៈ​សម្រាប់​ទឹក​នៅតាម​ដងស្ទឹង​សែន​ក្នុង​ខេត្តព្រះវិហារ​នា​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​នេះ​កម្ពស់​ទឹក​ហក់​ឡើងដល់​ទៅ​១១,៥៨​ម៉ែត​។​ឡើង​លើស​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន​ក្នុង​កំរិត​១១,៥០​ម៉ែត្រ​។


​លោក​ប្រធាន​មន្ទីរ​បាន​បន្តថាៈ​ទោះបី​ទឹក​ហក់​ឡើងដល់​លើស​កម្រិត​ដែល​ត្រូវ​ប្រកាសអាសន្ន​យ៉ាងនេះ​ក៏ដោយ​គឺ​មិនទាន់មាន​បញ្ហា​ធ្វើឱ្យ​លិចលង់​ដល់ផ្ទះ​សម្បែង​រប​ស់​ប្រជាពលរដ្ឋ​នោះឡើយ​។​យ៉ាងណាក៏ដោយ​ក្នុងនាម​លោក​ដែលជា​ប្រធាន​មន្ទីរ​ធនធាន​ទឹកនឹង​ឩ​តុ​និយម​លោក​បាន​ជំរាប​ជូនដំណឹង​ដល់​រដ្ឋបាលខេត្ត​ដើម្បីឱ្យ​រដ្ឋបាលខេត្ត​ចេញ​សេចក្តីជូនដំណឹង​បន្ត​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងស្ទឹង​សែន​សូម​ប្រុង​ប្រ​យ​ត្ន័​លើ​ករណី​ជំនន់​ទឹកភ្លៀង​នេះ​។​

​លោក​ប្រធាន​មន្ទីរ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​លើ​កូនតូចៗ​នឹង​សត្វពាហនៈ​ត្រូវ​ជម្លៀស​ទៅរក​កន្លែង​ទីទួល​សុវត្ថិភាព​។​ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​លើស​ត្វ​សិរ​ពិស​។​ព្រោះ​បើ​ទឹកជំនន់​នេះ​កើតឡើង​សត្វ​សិ​រពឹស​គ្រប់​ប្រភេទ​ក៏​វា​សំបូរ​ណា​សើ​។​លោក​បន្តថាៈ​ព្រោះ​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​សំបូរ​ទៅដោយ​ព្រៃ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ក្រើនរំលឹក​ក៏ដូចជា​កា​ផ្តាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ដោយ​ធ្វើយ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ជាប់​ជានិច្ច​លើ​ករណី​ផ្គរ​រន្ទះ​។​បើ​បងប្អូន​ទៅ​ស្រែ​ឬ​ទៅ​ចម្ការ​បើ​ឃើញ​មេឃ​រកកលនឹង​ភ្លៀង​ត្រូវ​រក​កន្លែង​ទីទួល​សុវត្ថិភាព​កុំ​នៅ​កណ្តាលវាល​ត្រូវ​រក​កន្លែង​ជ្រក​ដើម្បី​បញ្ជៀ​សបាន​ករណី​គ្រោះថ្នាក់​ដោយសារ​រន្ទះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular