ចិន​ព្រមាន​កាណាដា​កុំ​អោយ​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ជន​ហុងកុង​

208
ចែករម្លែក

​អ្នកការទូត​ចិន​ជាន់ខ្ពស់​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​តុលា​បាន​ព្រមាន​កាណាដា​កុំអោយ​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ក្រុមអ្នកតវ៉ា​លទ្ធិប្រជាធិបតេយ្យ​ហុងកុង ដោយ​បន្ថែម​ថា​ការ​ធ្វើ​ដូចនេះ អាច​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​និង​សុវត្ថិភាព​នៃ​ប្រជាជន​កាណាដា ដែល​រស់នៅ​ទីក្រុង​ហិរញ្ញវត្ថុ​ចិន​ខាងត្បូង​នេះ​។​

​ការកត់សម្គាល់​ដែល​ធ្វើឡើ​ដោយរ​បស់​លោក​កុង ពី​វូ ប្រេសិត​ចិន​ប្រចាំ​នៅ​ទីក្រុង​Ottawa​បាន​ជំរុញ​ឱ្យ​មាន​ការស្តីបន្ទោស​ពី​រដ្ឋមន្ត្រី​ការបរទេស​កាណាដា​ដោយ​វារឹតតែ​បង្កើន​ភាព​តានតឹង​រវាង​​ប្រទេស​ទាំង​២​នេះ​បន្ថែម​ទៀត​។​

​លោក​កុង ពី​វូ បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ដែល​ថា​គូ​ស្វាមីភរិយា​ហុងកុង​មួយគូ​ដែល​បាន​ចូលរួម​ក្នុង​ការតវ៉ា​ដ៏​ធំ​និង​ពេល​ខ្លះ​ដែល​មាន​អំពើហិង្សា​កាលពី​ឆ្នាំ​មុន​នោះ​ត្រូវបាន​ផ្តល់​ឋានៈ​ជា​ជន​ភៀស​​ខ្លួន​។​

​សេចក្តីសម្រេចចិត្ត​នេះ​ធ្វើ​ឱ្យ​ទៅ​ជា​ទំនង​ថា​ជា​ជនជាតិ​ហុងកុង​ដទៃ​ទៀត​នឹង​ត្រូវ​បាន​ផ្តល់​ការ​ជម្រក​នៅ​ប្រទេស​កាណាដា​ដែល​បាន​ក្លាយ​ជា​គោលដៅ​សម្រាប់​អ្នក​ដែល​រត់គេច​ពី​ការអនុវត្ត​ច្បាប់​របស់​រដ្ឋា​​ភិបាល​ក្រុង​ប៉េកាំង​។​

​លោក​កុង ពី​វូ បាន​និយាយ​នៅក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​វីដេអូ​មួយ​ថា “​យើង​ទទូច​យ៉ាងខ្លាំង​ដល់​ភាគី​កាណាដា​កុំ​ផ្តល់នូវ​អ្វី​ដែល​ហៅថា​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​ឧក្រិដ្ឋជន​ហិង្សា​ទាំងនោះ​នៅ​ទី​​ក្រុង​ហុងកុង​ពីព្រោះ​វា​ជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ក្នុងស្រុក​របស់​ប្រទេស​ចិន​”​។​

​លោក​បាន​បន្ថែមថា “​ដូច្នេះ​ប្រសិនបើ​ភាគី​កាណាដា​ពិតជា​យកចិត្តទុកដាក់​អំពី​ស្ថិរភាព​និង​វិបុលភាព​នៅ​ហុងកុង​ហើយ​ពិត​ជា​យកចិត្តទុកដាក់​ចំពោះ​សុខភាព​និង​សុវត្ថិភាព​របស់​អ្នក​កាន់​លិខិត​ឆ្លង​​ដែន​កាណាដា​ចំនួន​៣០០.០០០ នាក់​នៅ​ក្រុង​ហុងកុង​និង​ក្រុមហ៊ុន​កាណាដា​មួយចំនួនធំ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្រុង​ហុងកុង អ្នក​គួរតែ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ហិង្សា​”​។​

​ប៉ុន្តែ នៅពេល​ត្រូវ​បាន​សួរ​ដោយ​អ្នកសារព័ត៌មាន​ថា​តើ​ការនិយាយ​នេះ​ជា​ការគំរាមកំហែង​មែនដែរ​អត់​នោះ​លោក​កុង ពី​វូ បាន​ឆ្លើយតប​យ៉ាងខ្លី​ថា​” អាស្រ័យ​ការបកស្រាយ​របស់​អ្នក​” ។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាណាដា លោក​ហ្វ្រង់​ស័ស ហ្វី​លីព ឆែម​ផេន​បានចាត់ទុ​កការអត្ថាធិប្បា​យរបស់​លោក​កុង ពី​វូ ថា​”​មិន​អាច​ទទួលយក​បាន​និង​មិន​ស្រួល​ក្នុង​ចិត្ត “៕​ប្រែ​សម្រួល​៖​សុខា​

ក្រុមអ្នកតវ៉ា​ដែល​បាន​ចូលរួម​ធ្វើ​ការតវ៉ា​កាលពី​ឆ្នាំមុន​នៅ​ក្រុង​ហុងកុង​សម្លឹង​ឃើញ​កាណាដា​និង​អង់គ្លេស​ជា​កន្លែង​ជ្រកកោន​របស់​ពួកគេ​

ទីតាំងផ្សាយពាណិជ្ជកម្ម