​ស្នងការ​ខេត្តបាត់ដំបងបញ្ជា​កម្លាំង​ឱ្យ​ត្រៀមលក្ខណៈជួយសង្គ្រោះ​ប្រជាពលរដ្ឋគ្រប់ពេលវេលា​

150
ចែករម្លែក

ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នគរបាល ខេត្តបាត់ដំបង បានដាក់​បទបញ្ជា ទៅដល់​គ្រប់​អង្គភាព​ចំណុះ​ស្នងការដ្ឋាន ត្រូវ​ប្រមូលផ្តុំ​កងកម្លាំង បំពាក់​ដោយ​មធ្យោបាយ សម្ភារ​បន្ថែមទៀត សម្រាប់​ចេញ​អន្តរាគមន៍ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និង​សត្វពាហនៈ ទៅកាន់​ទីទួល​សុវត្ថិភាព​ភ្លាមៗ ក្នុងករណី​មាន​គ្រោះធម្មជាតិ កើតឡើង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន បាន​មានប្រសាសន៍ថាៈ អំឡុង​ពេលនេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅក្នុង​ខេត្តបាត់ដំបង ហាក់​មាន​សភាព​ធូរស្រាល ជាង​មុន​បន្តិច​ហើយ ក៏ប៉ុន្តែ​ដោយសារ​ស្ថានភាព អាកាសធាតុ នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់ នៅតាម​មូលដ្ឋាន​ជា​បន្តបន្ទាប់ ដូច​សេចក្តីជូនដំណឹង​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាំបាច់​មន្ត្រីនគរបាល គ្រប់​អង្គភាព ។

ត្រូវ​ត្រៀមលក្ខណៈ មធ្យោបាយ សម្ភារ​គ្រប់គ្រាន់ ដើម្បី​ចេញ​អន្តរាគមន៍ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​។​ក្រៅពីនេះ​មន្ត្រីនគរបាល​ត្រូវ​បន្ត​យកចិត្តទុកដាក់​គ្រប់ពេល​រក្សា​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​ស​ង្គ​ម​ជូន​ប្រជាពលរដ្ឋ​ក្រែង​មាន​ជនល្មើស​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​លួច​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល រងគ្រោះ​នៅ តាម​មូល ដ្ឋា​ន​ផងដែរ​៕S/

​រូប​ថ​តះ​មន្ត្រីនគរបាល​គ្រប់​អង្គភាព​ត្រូវ​ត្រៀម លក្ខណៈ មធ្យោបាយ សម្ភារ​គ្រប់គ្រាន់​ដើម្បី​ចេញ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​

ទីតាំងផ្សាយពាណិជ្ជកម្ម