• ក្របខ័ណ្ឌ English Premier League រដូវកាល២០២០ / ២០២១
(21:00) Chelsea vs Southampton
(21:00) Crystal Palace vs Brighton
(21:00) Everton vs Liverpool
(21:00) Leeds vs Wolver Hampton
(21:00) Leicester vs Aston Villa
(21:00) Manchester City vs Arsenal
(21:00) Newcastle vs Manchester Utd
(21:00) Sheffield vs Fulham
(21:00) Tottenham vs West Ham
(02:00) west Brom vs Burnley
គូល្អប្រចាំសប្តាហ៍
Manchester City vs Arsenal

នៅពេលដែលការប្រកួតនេះចាប់ផ្តើម ក្រុមម៉េនឆេស្ទ័រ ស៊ីធី (Manchester City) អាចនឹងមាន គម្លាត១១ពិន្តុពីក្រុមនាំមុខនៅក្នុងលីក ហើយយ៉ាងតិចបំផុតក៏៨ពិន្ទុផងដែរ។ ក្រុម City ចាប់ផ្តើម ការប្រកួតដោយឈរនៅលេខរៀងទី១៤ គឺចាញ់ក្រុម អាសសេណល(Arsenal) ១០លេខ។
បន្ទាប់ពីយកឈ្នះក្រុមវ៉ូលវេស( Wolves) ៣-១ ក្រុម City ប្រកួតចាញ់ក្រុម លៃសេស្ទ័រស៊ីធី (Leicester City) ៥-២ ក្នុងទឹកដី។ បរាជ័យនេះកើតមានបន្ទាប់ពីពួកគេបានត្រឹមស្មើ ១-១ នៅពហុកីឡដ្ឋាន Elland Road ។ ក្រុម City រកបាន៤ពិន្ទុឆ្លងកាត់៣ប្រកួតហើយវាមិនមែន ជាស្ថិតិល្អរបស់ក្រុមនេះដែលធ្លាប់ធ្វើកន្លងមកនោះទេ។
ក្រុម City នៅបន្តអវត្តមានខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ (Sergio Aguero) និងកីឡាករ ហ្គាប្រ៊ីល ជេស៊ូស (Gabriel Jesus) ប៉ុន្តែនឹងមានវត្តមានកីឡាករថ្មី រូបេន ឌៀស (Ruben Dias) ដែលនឹង បង្ហាញមុខជាលើកដំបូង។
បួនប្រកួតក្នុងចំណោម៥ប្រកួតក្នុងលីករបស់ក្រុម City និង Cup នៅរដូវកាលនេះ ក្រុមទាំងពីរ សុទ្ធតែរកបានគ្រាប់បាល់ដូចគ្នា។
នេះគឺជាការប្រកួតមួយដែលគេច្រើនតែឃើញមានការរកបានគ្រាប់បាល់ពិសេសគឺក្រុម City ។ ក្រុមនេះរកបានគ្រាប់បាល់យ៉ាងហោចណាស់២គ្រាប់ សម្រាប់៥ប្រកួតចុងក្រោយជាមួយក្រុម Arsenal ។
ក្រុម Arsenal ចាប់ផ្តើមដោយរលូននៅរដូវកាលនេះ ដោយឈ្នះពាន Community Shield ហើយឈានដល់វគ្គ៨ក្រុមចុងក្រោយនៅក្របខ័ណ្ឌ EFL Cup។ នេះគឺជាការប្រកួតថ្មីមួយទៀត នៅពេលពួកគេបង្កើនពិន្ទុលើក្រុមខ្សោយជាង។ យើងបានឮច្រើនពីក្រុម Arsenal នៅក្នុងការ ប្រកួតនេះ មានតែ៣ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៣ប្រកួតចុងក្រោយនៅក្រៅលីកបាន បញ្ចប់ដោយការឈ្នះសម្រាប់ក្រុមកាំភ្លើងធំ។
ប្រសិនបើពួកគេចង់ឈរនៅលើក្រុមកំពូលទាំងបួន ពួកគេត្រូវតែធ្វើឲ្យបានល្អនៅរដូវកាលនេះ។ ការរក្សាឃ្លីនស៊ីត គឺជាតម្រូវការចាំបាច់។ ក្រុមទាំងពីរសុទ្ធតែមានសមត្ថភាពរកបានគ្រាប់បាល់ ដូចគ្នា។ ចាំមើលថា តើក្រុមណាមួយធ្វើបានល្អជាងនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន: Manchester City 2-3 Arsenal
• ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាល២០២០/ ២០២១
(20:30) Augsburg vs RB Leipzig
(20:30) Bielefeld vs Bayern Munich
(20:30) Freiburg vs Werder Bremen
(20:30) Hertha Berlin vs Stuttgart
(20:30) Hoffenheim vs Dortmund
(20:30) Koln vs Frankfurt
(20:30) Mainz vs Leverkusen
(20:30) Monchengladbach vs Wolfburg
(23:30) Schalke 04 vs Union Berlin
គូល្អប្រចាំសប្តាហ៍
Hoffenheim vs Dortmund

ក្លិបទាំងពីរនេះបានចាប់ផ្តើមល្អជាមួយនឹងរដូវកាលថ្មីនៅក្របខ័ណ្ឌ Bundesliga ។ ក្រុម Hoffenheim ឈរនៅលេខរៀងទី៦ និងឈរបន្ទាប់ពីក្រុម Dortmund ដែលឈរនៅលេខរៀងទី ៥ដោយសារមានគ្រាប់បាល់ខុសគ្នា។
គ្មានក្លឹបណាមួយមានស្ថិតិល្អ១០០ភាគរយទេ បន្ទាប់ពីលេងបីប្រកួតដំបូង ហើយក្រុមទាំងពីរ ចាញ់ក្រុមនាំមុខ RB Leipzig ២ពិន្ទុដូចគ្នា។ ក្រុម Hoffenheim ចាប់ផ្តើមរដូវកាលថ្មីដោយយក ឈ្នះ ក្រុម FC Koln ៣-២ ។
ក្រុមនេះបាននាំមុខ ១-០ និង ២-១ ប៉ុន្តែត្រូវការគ្រាប់បាល់ឈ្នះនៅនាទី៩២ ដើម្បីបាន៣ពិន្ទុ។ ការប្រកួតបន្ទាប់ គឺត្រូវប្រឈមមុខនឹងក្រុម Bayern Munich ជាជើងឯកឆេមពានលីក។
ទម្រង់លេងក្នុងទឹកដី ក្រុម Hoffenheim ឈ្នះ៤ និងចាញ់៥ក្នុង៩ប្រកួតចុងក្រោយនៅក្របខ័ណ្ឌ Bundesliga ។ ក្រុមនេះបានយកឈ្នះក្រុម Dortmund ២-១ ក្នុងទឹកដីកាលពីខែធ្នូឆ្នាំមុន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា មួយប្រកួតក្នុងចំណោម២៤ប្រកួតចុងក្រោយក្នុងទឹកដីហើយគ្មាន ប្រកួតណាមួយក្នុងចំណោម១១ប្រកួតចុងក្រោយនេះបានបញ្ចប់ក្នុងលទ្ធផលស្មើនោះទេ។
ក្រុម Dormund បានព្យាយាមដណ្តើមយកតំណែងជើងឯកពីក្រុម Bayern Munich កាលពីរដូវ កាលមុន ប៉ុន្តែធ្វើមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយ។ យ៉ាងហោចណាស់ ក្រុមនេះនៅរក្សា បានកីឡាករកំពូលៗ។
រដូវកាលថ្មីរបស់ក្រុមនេះហាក់ដូចជាធ្វើបានល្អ ប្រកបដោយទំនុកចិត្ត ដោយយកឈ្នះក្រុម Monchengladbach ៣-០ ស្របពេលកីឡាករ ហាឡែន (Haaland) រកបាន ២គ្រាប់ម្នាក់ឯង។ ក្រុមនេះមិនអាចរក្សាស្ថិតិល្អនេះបានយូរទេ ដោយពួកគេចាញ់ក្រុម Augsburg ២-០ ។
ក្រុមនេះវិលត្រឡប់មករកទម្រង់ឈ្នះវិញ ដោយយកឈ្នះក្រុម Freiburg ៤-០ ក្នុងទឹកដី ហើយ ហាឡែន ជាអ្នករកបាន២គ្រាប់ទៀត។ មុនការប្រកួតនេះ ក្រុម Dortmund ចាញ់ក្រុម Bayern Munich ក្នុងក្របខ័ណ្ឌ Super Cup។
ទម្រង់លេងនៅក្រៅទឹកដី ក្រុមនេះអាចរកបានជ័យជម្នះ៦ប្រកួតក្នុងលីកជាប់គ្នាមុនពេលចាញ់ ក្រុម Augsburg ។ ពួកគេចាំបាច់ត្រូវតែបង្ហាញទម្រង់លេងល្អ ប្រសិនបើចង់ប្រជែងយកពាន។ ចាំមើលថា តើក្រុមណាមួយមានសំណាងរកបាន៣ពិន្ទុនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន: Hoffenheim 2-2 Dortmund
• ក្របខ័ណ្ឌអ៊ីតាលី Serie A រដូវកាល២០២០/ ២០២១
(20:00) Napoli vs Atalanta
(23:00) Inter Milan vs AC Milan
(23:00) Sampdoria vs Lazio
(01:45) Crotone vs Juventus
គូល្អប្រចាំសប្តាហ៍
Inter Milan vs AC Milan

ក្រុម អ៊ីនធ័រ មីលេន(Inter Milan) នឹងទទួលភ្ញៀវ អាសេមីលេន(AC Milan)នៅចុងសប្តាហ៍នេះនៅ ពហុកីឡដ្ឋាន San Siro ហើយមានការលើកឡើងច្រើនជុំវិញអវត្តមានរបស់កីឡាករមួយចំនួន ដោយសារតែបញ្ហាវីរុសកូវីដ១៩។
ក្រុមទាំងពីរបានចាប់ផ្តើមរដូវកាលថ្មីនេះបានល្អ ប៉ុន្តែក្រុម AC Milan ធ្វើបានល្អជាង។ ក្រុម Inter Milan បានធ្វើឲ្យបាត់បង់ពិន្ទុមួយលើក អំឡុងពេលប្រកួតស្មើជាមួយក្រុម Lazioដែលធ្វើឲ្យពួកគេ ធ្លាប់មកលេខរៀងទី៥ ។ចំណែកក្រុម AC Milan វិញឈ្នះទាំងបីប្រកួត និងឈរនៅលេខរៀងទី២ ដោយសារមានគ្រាប់បាល់ច្រើនជាង។
ក្រុម Inter Milan ហាក់ធ្វើមិនបានល្អទេសម្រាប់ការប្រកួតជាមួយក្រុម Lazio នៅលើកចុងក្រោយ ដោយរបូតឱកាសនាំមុខ ១-០ នៅចុងបញ្ចប់ការប្រកួតហើយកីឡាករម្នាក់ត្រូវបានបណ្តេញ ចេញផងដែរ។
ក្រុម Inter Milan ក៏អវត្តមានកីឡាករ អាឡេសានដ្រូ បាស្តូនី រ៉ូបឺតូ ហ្គាកលៀឌីនី មីលែន ស្គ្រីនៀ រ៉ាដចា ណាំងហ្គោឡែន អាស្លី យ៉ាំង និង អែនដ្រេ ដោយសារតែពួកគេឆ្លងវីរុសកូវីដ១៩ ផងដែរ។
ទោះបីជាយ៉ាងណា ក្រុមនេះនៅសល់កីឡាករកំពូលដូចជា ឡូតារ៉ូ ម៉ាទីណេស (Lautaro Martinez) ដែលរកបានគ្រាប់បាល់នៅគ្រប់ការប្រកួតនៅរដូវកាលនេះ។ ចំណែកកីឡាករ រ៉ូម៉េលូ លូកាគុ (Romelu Lukaku) ក៏ស្ថិតក្នុងទម្រង់លេងល្អផងដែរ។
ក្រុម Inter Milan មិនទាន់រក្សាបានឃ្លីនស៊ីតនៅឡើយទេមកដល់ពេលនេះនៅរដូវកាលនេះ ហើយនេះគឺជាកត្តាមួយដែលធ្វើឲ្យគ្រូបង្វឹកវិលមុខ ជាពិសេសដោយសារតែចំនួនកីឡាករ អវត្តមានច្រើន ហើយមួយចំនួនទៀតកំពុងបំពេញកាតព្វកិច្ចអន្តរជាតិ។
ក្រុម Inter Milan មានកីឡាករ១៦នាក់ត្រូវបំពេញកាតព្វកិច្ចអន្តរជាតិបីនាក់ក្នុងចំណោមនោះបាន ធ្វើដំណើរទៅតំបន់អាមេរិកខាងត្បូង។
ការរបូតគ្រាប់បាល់នៅតែជាក្តីបារម្ភរបស់គ្រូបង្វឹក អែនតូនីញ៉ូ កុនតេ (Antonio Conte) ។ក្រុមនេះ មានស្ថិតិមិនដែលចាញ់ក្នុង៥ប្រកួតចុងក្រោយជាមួយក្រុម AC Milan ដោយយកឈ្នះក្នុងបួន ប្រកួតចុងក្រោយ។
ចំណែកក្រុម AC Milan ឈានជើងចូលរួមការប្រកួតនេះ បន្ទាប់ពីចាញ់ក្រុម Inter ៤-២ នៅក្នុង ជំនួបលើកចុងក្រោយ។ ក្រុមនេះសង្ឃឹមថា នឹងគេចផុតពីបរាជ័យជាលើកទី២ ហើយមើលទៅ ក្រុមនេះដូចជាមានប្រៀបឈ្នះជាងមុនច្រើនសម្រាប់ការប្រកួតនេះ។
ក្រុម AC Milan មានទម្រង់លេងល្អគួរសមមុនឈានជើងចូលរួមការប្រកួតនេះ ក្រុមនេះមាន ប្រព័ន្ធការពារល្អគួរសមដែរ ហើយពួកគេមិនទាន់របូតមួយគ្រាប់នៅឡើយទេនៅក្នុងបីប្រកួត បើកឆាក។ ក្រុមនេះរកបានយ៉ាងហោចណាស់ពីរគ្រាប់ក្នុងប្រកួតនីមួយៗ។
មើលទៅក្រុមនេះហាក់ដូចជាវិលត្រឡប់មករកទម្រង់លេងល្អរបស់ខ្លួននៅរដូវកាលថ្មីនេះ ដោយរកបានជ័យជម្នះជាបន្តបន្ទាប់។
ស្របពេលពួកគេលេងបានល្អនៅក្រៅទឹកដី ទីលាននេះក៏ជាទីលានដែលក្រុម AC Milan មានភាពស៊ាំផងដែរ ចាំមើលថា តើពួកគេអាចធ្វើបានល្អកម្រិតណាស។
ទស្សន: Inter Milan 2-3 AC Milan
• ក្របខ័ណ្ឌបារាំង Ligue 1 រដូវកាល២០២០ / ២០២១
(01:00) Angers vs Metz
(01:00) Dijon vs Rennes
(01:00) Lille vs Lens
(01:00) Marseille vs Bordeaux
(01:00) Monaco vs Montpellier
(01:00) Nantes vs Brestios
(01:00) Nimes vs PSG
(01:00) Reims vs Lorient
(01:00) Saint Etienne vs Nice
(01:00) Strasbourg vs Lyon