រដ្ឋបាល​ខេត្តសៀមរាប​បដិសេធ​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​ពីរបាន​បង្ហោះ​រូប​ទឹក​ឡើង​ខ្លាំង​នៅ​តំបន់ភ្នំ​គូលែន​នាំឱ្យមាន​ការភាន់ច្រឡំ​

120
ចែករម្លែក

ដោយៈ គូលែន / សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប បាន​បដិសេធ លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក របស់​គណនី ឈ្មោះ Mai Muon និង​គណនី​ឈ្មោះ អុក ជួរ ដែល​បាន​យក​រូបភាព​ទឹក​ឡើង​ខ្លាំង នៅ​តំបន់ភ្នំ​គូលែន​មក​បង្ហោះ​ធ្វើអោយ​សាធារណជន​មានការ​ភាន់ច្រឡំ​។​នេះ​បើតាម​ការបញ្ជាក់​អោយដឹង ពី​មន្ត្រីរដ្ឋបាល​ខេត្តសៀមរាប នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ​។​

​រដ្ឋបាល​ខេត្តសៀមរាប សូមបញ្ជាក់ថាៈ ការផ្សព្វផ្សាយ​ទឹក​ភ្នំ​គូលែន ដែល​បង្ហោះ​លើ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​គណនី​ឈ្មោះ Mai Muon និង​គណនី​ឈ្មោះ អុក ជួរ គឺ​រូបភាព​ចាស់ កាលពី​ឆ្នាំ​២០១៧ ទេ ដែល​គណនី​ទាំង​២ បាន​យកមក​បង្ហោះ ក្នុង​គណនេយ្យ ឡើងវិញ ។​

​រដ្ឋបាល​ខេត្តសៀមរាប បានបញ្ជាក់​ថាៈ បច្ចុប្បន្ន ទឹក​មាន​ស្ថានភាព​ធម្មតា​ទេ ក្នុងអំឡុងពេល​ស្ថានភាព ប្រទេស​កម្ពុជា កំពុងតែជួបប្រទះ​នឹង​ជំនន់​ទឹកភ្លៀង ហើយ​សកម្មភាព​នេះ បានធ្វើឱ្យ​បងប្អូន ក៏ដូចជា សាធារណជន មានការ​ភាន់ច្រឡំ​។​

​ប្រភព​បាន​បន្តថាៈ ស្ថានភាព​ទឹក នៅ​តំបន់ភ្នំ​គូលែន មាន​ស្ថានភាព​ល្អប្រសើរ និង​គ្រប់គ្រង​បាន ដែល​មិនទាន់​ប្រកាសអាសន្ន​នោះទេ ដូច​មាន នៅក្នុង​រូបភាព​ដែល​បាន​ថត កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​។ ដ្ឋ​បាល​ខេត្ត សូម​ស្នើ​ឲ្យ​បងប្អូន ផ្សព្វផ្សាយ​ព័ត៌មាន ឲ្យ​បាន​ត្រឹមត្រូវ មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយហេតុថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​មាន​ចេតនា​បង្ករ ការយល់ច្រឡំ ឬ​អ​សណ្តាប់​សង្គម គឺអាច​ប្រឈម ចំពោះមុខ​ច្បាប់​៕S/

​រូបភាព​: រដ្ឋបាល​ខេត្តសៀមរាប បដិសេធ​លើ​បណ្តាញ​សង្គម​របស់​គណនី​ឈ្មោះ Mai Muon និង​គណនី​ឈ្មោះ អុក ជួរ បាន​យក​រូបភាព​ទឹក​ឡើង​ខ្លាំង​នៅ​តំបន់ភ្នំ​គូលែន​មក​បង្ហោះ​
​ធ្វើអោយ​សាធារណជន​មានការ​ភាន់ច្រឡំ​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម