ក្រុង​ញូវយ៉ក ប្រកាសសង្គ្រាម​ប្រឆាំង​កណ្តុរប្រែង​

1565
ចែករម្លែក

ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ ទី​១២ កក្កដា បានប្រកាស​ផែនការ​មួយ​ដែលមាន​ទឹកប្រាក់​ចំនួន​៣២​លាន​ដុល្លារ​ដើម្បី​កាត់បន្ថយ​ចំនួន​សត្វ​កណ្តុរប្រែង​ឱ្យបាន​៧០​ភាគរយ​នៅ​សង្កាត់​ចំនួន​៣​នៅ​ទីក្រុង​នេះ នៅ​ដំណាច់ឆ្នាំ​២០១៨​។​

សង្កាត់​ទីក្រុង​ចំនួន​៣​ដែលមាន​បញ្ហា​សត្វ​កណ្តុរ​ច្រើន​នេះ​គឺ​សង្កាត់​ម៉ា​ហា​ថា​ន សង្កាត់ ប្រុ​នស៍ និង​សង្កាត់​ប្រូ​ក​ឃ្លី​ន​។ សត្វ​កណ្តុរប្រែង ត្រូវបាន​មើលឃើញថា​ជាការ​គំរាមកំហែង​សុខភាព​សាធារណៈ ដោយ​បង្ក​ជា​ជំងឺ​ផ្សេងៗ​និង​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទីក្រុង​នេះ​។​

កា​រិ​ល័យ​របស់​អភិបាលក្រុង​នេះ បាន​និយាយថា ចាប់តាំងពី​ដើមឆ្នាំ​២០១៧​មក ក្រសួងសុខាភិបាល​ក្រុង​ញូវយ៉ក បានទទួល​ពាក្យបណ្តឹង​អំពី​បញ្ហា​សត្វ​កណ្តុរប្រែង​ចំនួន​១០.០០០​ករណី​បណ្តឹង ហើយ​ជាង​១៥​ភាគរយ​នៃ​ផ្ទះ​ជាង​២៤.០០០​ខ្នង ត្រូវបាន​ពិនិត្យមើល​នៅ​សង្កាត់​ម៉ា​ហា​ថា​ន សង្កាត់​ប្រុ​នស៍ និង​សង្កាត់​ប្រូ​ក​ឃ្លី​ន​។

លោក ប៊ី​ល ដេ ប្លា​ស៊ីអូ អភិបាលក្រុង​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​មិនអាច​ទទួល​សត្វ​កណ្តុ​រថា​ជា​ផ្នែក​ធម្មតា​មួយ​នៃ​ជីវិត​រស់នៅ នៅ​ទីក្រុង​ញូវយ៉ក បាន​នោះទេ​”​។​

ផែនការ​កម្ចាត់​សត្វ​កណ្តុរ​នេះ នឹងត្រូវ​បានចាប់ផ្តើម​អនុវត្ត​នៅ​ខែកញ្ញា​៕ ​ដោយ ៖សុខា

ផែនការ​កម្ចាត់​សត្វ​កណ្តុរ នៅ​ទីក្រុង​ញូវយ៉ក នឹងត្រូវ​បានចាប់ផ្តើម​អនុវត្ត​នៅ​ខែកញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម