ដោយៈចាន់តូ/ភ្នំពេញៈជំនួយសប្បុរសជនចូលរួមជាមួយមូលនិធិKCរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយជនរងគ្រោះដោយជំនន់ទឹកភ្លៀងបានប្រគល់ជូនតំណាង អាជ្ញាធរខេត្ត កំពង់ស្ពឺ ពោធិ៍សាត់ និងបាត់ដំបង។នារសៀលថ្ងៃទី១៦ខែតុលាឆ្នាំ២០២០នៅបរិវេណផ្សាខេស៊ីតំណាងរដ្ឋបាលខេត្តទាំង៣បានមកទទួលអំណោយពីសប្បុសជន។

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ &ផ្សារខេស៊ី ព្រមទាំងក្រុមគ្រួសារ អាជីវករ ផ្សារ ខេស៊ី បុគ្គលិក គ្រប់ផ្នែក បានបង្កើតជាមូនិធិ នៅផ្សារខេស៊ី មាន សទ្ធារជ្រះថ្លា ផ្ដល់នូវ ថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារផ្សេងៗមានត្រីខកំប៉ុង ទឹកត្រី អង្ករ ទឹកស៊ីវអ៊ីវ មីកញ្ចប់ ។ល។
គ្រឿងឧបភោគបរិភោគដែលត្រូវផ្ដល់ជូនរួមមាន អង្ករ ៣ តោនត្រីខកំប៉ុង ៥១ យួរ មីកញ្ចប់ ៥០ កេះ ទឹកត្រី១០យួរទឹកស៊ីអ៊ីវ១០យួរប្រេងឆា៧០ដប។ល។មូលនិធិKCនៅតែស្វាគមន៍រងចាំទទួលយកសម្ភារពីសប្បុរសជន ជាបន្តបន្ទាប់ទៀត ។

កន្លងមកលោកឃិតឈឿន តែងតែ ជួយដល់សង្គម ផ្ដល់នូវថវិកាក៏ដូចជាគ្រឿងឧបភោគបរិភោគ ដល់ជនខ្វះខាត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ។មិនតែប៉ុណ្ណោះ លោកបានកសាង សាលារៀន មន្ទីរបក្ស កសាងប៉ុស្ដិ៍នគរបាល កសាងកុដិ៍ ជីកស្រះទឹក សាងសង់របងសាលារៀននិងបង្គន់អនាម័យ កសាងផ្លូវថ្នល់ផ្លូវបេតុងនិងសមទ្ធិផលជាច្រើនទៀត។ក្រុមហ៊ុនចំរើនសម្បត្តិខនស្ត្រាក់សិនខូលអិលធីឌី មាន សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលម្ហែ ដីពុះឡូតិ៍ ចម្ការ រីស៊ត និងផ្សាKC ។

សូមបញ្ជាក់ផថា៖ផ្សារខេស៊ីដែលមានទីតាំងចេញពីផ្លូវសហព័ន្ធរ៉ុស្សីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ព្រលានយន្តហោះពោធិ៍ចិនតុង)បត់ចូលតាមខ្លោងទ្វារវត្តតាំងក្រសាំងខាងជើងប្រហែល១.២០០ម៉ែត្រតាមផ្លូវបេតុង ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឫអាចទាក់ទងតាមរយៈលេខទូរស័ព្ឌ 017335354 / 093795378 ។ ទទួលបានដំណឹងលម្អិតបន្ថែមទៀត៕S/


