ដោយៈ ទេព មង្គល / ភ្នំពេញៈ បើតាមប្រភពព័ត៌មាន នៃទំព័រហ្វេសប៊ុករបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹង នៅថ្ងៃទី១៦ តុលា នេះថាៈ លោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ជួសជុលបិទទំនប់បាសាក់ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅកន្លែងដាច់ធំទី១ ដែលរងការខូចខាត កន្លងមក ដោយសារជំនន់ទឹកភ្លៀង ក៏ប៉ុន្តែការគ្រោងបញ្ចប់បិទនេះ មិនអាធ្វើទៅបាន គួបផ្សំកម្រិតទឹក ក្នុងអាងឡើងផងធ្វើឲ្យដាច់ទំនប់បន្ថែមទៀត ប្រមាណ ៥ ម៉ែត្រ ដោយសារនៅពេលល្ងាច មានភ្លៀងធ្លាក់ច្រើន បណ្ដាលឱ្យរអិលគ្រឿងចក្រ ។
ប្រភពដដែល បានបញ្ជាក់ថាៈ នៅព្រឹកថៃ្ងទី១៦ តុលា នេះ មេឃកំពុងបន្តមានភ្លៀងធ្លាក់នៅឡើយតែទោះបីជាយ៉ាងនេះក៏ដោយ ក្រុមការងារ បានសម្រុកដឹកថ្ម មកស្តុកឲ្យបានច្រើន ដើម្បីទំលាក់ បញ្ចប់បិទនៅកន្លែងដាច់ធំទី១ នោះ ៕/V






