សឹម ស្រី​និច្ច កាន់តែ​បង្អួត​សម្រស់​និង​ភាព​សិច​ស៊ី​

420
ចែករម្លែក

ដោយៈ បូ​រិ​ន​/​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា សឹម ស្រី​និច្ច កំពុង​លេច​មុខជា​តួឯក​ស្រី​ក្នុង​រឿង​ភាគ “​ប្រពន្ធ​” របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស កំពុង​ចាក់​បញ្ចាំង​រាល់ថ្ងៃ​នោះ​នាង​កាន់តែ​បង្អួត សម្រស់​សិច​ស៊ី​លើ​បណ្តាញ​សង្គម​ជាច្រើន​។
​ ​
​រឿង​ភាគ “​ប្រពន្ធ​” មាន​តារា​សម្តែង​កញ្ញា សឹម ស្រី​និច្ច ជា​តួឯក​ស្រី​ប៉ះគ្នា​ជាមួយនឹង​លោក ណា​ខុន ដែល​កំពុង​ចាក់​បញ្ចាំង​ផ្សាយ​រៀងរាល់​ថ្ងៃនោះ​បានធ្វើឱ្យ​មហាជន​កាន់តែ​ស្គាល់​នាង ខ្លាំង​ជាង​មុន​។​នាង​ពូកែ​លេង​ទឹកមុខ​និង​សម្តែង​យ៉ាង​ស័ក្ដិ​សមជា​តួឯក​ស្រី​មាន​ទាំង​ភាព ផ្អែមល្ហែម លាយឡំ និង​កំសត់​កំពុង​ទាក់ទាញ​ទស្សនិកជន​ស្រឡាញ់ និង​អ្នកគាំទ្រ​ជាច្រើន​។

អ្វីដែល​កត់​ស្គាល់​សម្រាប់​តារា​ស្រី​រូបនេះ សឹម ស្រី​និច្ច នៅលើ​បណ្តាញ​សង្គម​ក៏​ជា​តារា​ស្រី ម្នាក់​មាន​ប្រជាប្រិយ​គ្រាន់បើ​គួរសម​ក្នុងការ​បង្អួត​សិច​ស៊ី​របស់​នាង​។ ស្របពេល​រឿង​ភាគ របស់​នាង​កំពុង​ចាក់​បញ្ចាំង​ស្ទើរ​រាល់ថ្ងៃ​នោះ​នាង​ឧស្សាហ៍​បង្ហោះ​រូបថត និង​សកម្មភាព​ថ្មីៗ ជាពិសេស​រូបថត​បែប​គួរ​ស្រឡាញ់​គឺ​សិច​ស៊ី​លាយ​គ្នា​និង​កំប្លែង​ធ្វើឱ្យ​អ្នកគាំទ្រ​កាន់តែ​ពេញ ចិត្ត​នាង​។
​ ​
​បើ​និយាយ​តារា​ស្រី​រាង​តូច​ច្រឡឹង​រូបនេះ ពេល​ថតរូប​ចំ​ពីមុខ​ម្តងៗ​ឧស្សាហ៍​ថត​បញ្ចេញ សាច់​ដើមទ្រូង​អម​ទឹកមុខ​បែប​ស្មើៗ​បើកភ្នែក​ធំៗ​ធ្វើឱ្យ​ប្រុសៗ​ដែល​បាន​មើល​ហើយ​នាំគ្នា​លង់ ស្នេហ៍​នឹង​រូប​សម្រស់​របស់​នាង ស្រី​និច្ច​។

សូមបញ្ជាក់ថា ខ្សែភាពយន្ត​ភាគ​ថ្មី​រឿង “​ប្រពន្ធ​” ដែល​កំពុង​ចាក់​បញ្ចាំង​លើ កញ្ចក់​ទូរទស្សន៍ ហង្ស​មាស បានធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ព្រោះ​ជា​រឿង​ដែល​ប្រមូលផ្តុំ​ដោយ តារា​ស្រី​ល្បីៗ​ជាច្រើន​ដួង​ដូចជា​កញ្ញា សឹម ស្រី​និច្ច កញ្ញា អ៊ឹង និមល កញ្ញា ម៉ា​រី លីន កញ្ញា រចនា រ៉ា​វ៉ា​ឌី កញ្ញា ផា​ណា ម៉ុ​ច កញ្ញា ហង្ស សូ​រិ​យ៉ាន់ កញ្ញា វិ កាន់​ណា​ដា និង​តារា​ជើងចាស់​អ្នកនាង កុល ដាវី និង​អ្នកនាង លី ម៉ា​រី​ណា ៕

ទីតាំងផ្សាយពាណិជ្ជកម្ម